កីឡា

អង់គ្លេស បានត្រឹមរងពិន័យ ជាប្រាក ២៦ ០០០ផោនប៉ុណ្ណោះ ករណីបាញ់ឡាស៊ែរ ដាក់ចំភ្នែកអ្នកចាំទី ដាណឺម៉ាក

បរទេស៖អង់គ្លេស ត្រូវបានប្រកាសជាផ្លូវការហើយថា នឹងត្រូវទទួលរងពិន័យជាទឹកប្រាក់ ត្រឹមតែ២៦ ០០០ផោនប៉ុណ្ណោះពីសំណាក់ UEFA បន្ទាប់ពីករណីបាញ់ឡាស៊ែរចំភ្នែកអ្នកចាំទីដាណឺម៉ាក ក្នុងពេលការទាត់បាល់ពិន័យ ១១ម៉ែត្រនាទីចុងក្រោយ និងធ្វើឲ្យអង់គ្លេសអាចឡើង ទៅវគ្គផ្តាច់ព្រ័ត្រពានអ៊ឺរ៉ូឆ្នាំ២០២០។

ការផាកពិន័យក៏ត្រូវធ្វើឡើង ចំពោះសកម្មភាពច្រៀងឌឺ ទៅលើបទភ្លេងជាតិរបស់ដាណឺម៉ាក ដោយក្រុមអ្នកគាំទ្រអង់គ្លេសផងដែរ នៅមុនការប្រកួតចាប់ផ្តើមនិងសកម្មភាពផ្សេងទៀត ដូចជាការដុតភ្លើងផ្សែង នៅបន្ទាប់ពីគ្រាប់បាល់នាំមុខ ២ទល់នឹង១នៅម៉ោងបន្ថែមផង។

គួរឲ្យដឹងដែរថាយប់នេះអង់គ្លេស នឹងត្រូវធ្វើដំណើរទៅដល់ទីក្រុងឡុងហើយ ដើម្បីចូលរួមការប្រកួតវគ្គផ្តាច់ព្រ័ត្រប៉ះ នឹងក្រុមជម្រើសជាតិអ៊ីតាលីខណៈដែលកីឡាករទាំងអស់ សុទ្ធមិនមានបញ្ហាអ្វីឡើយ លើកលែងតែកីឡាករខ្សែប្រយុទ្ធ Foden ម្នាក់ប៉ុណ្ណោះ ដែលទើបទទួលបានបញ្ហារបួសបន្តិចបន្តួច៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top