អង់គ្លេស៖ UEFA និយាយថា ខ្លួនកំពុងបើកការស៊ើបអង្កេត លើព្រឹត្តិការណ៍នានា ដែលពាក់ព័ន្ធនឹងអ្នកគាំទ្រ នៅខាងក្នុង និងជុំវិញពហុកីឡដ្ឋាន Wembley អំឡុងពេលការប្រកួតផ្តាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ ការប្រកួតកីឡាបាល់ទាត់ Euro ២០២០ កាលពីថ្ងៃអាទិត្យ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ។

អាជ្ញាធរកីឡាបាល់ទាត់ ក៏បានបើកនីតិវិធី វិន័យប្រឆាំងនឹង FA ចំពោះព្រឹត្តិការណ៍នានា អំឡុងការប្រកួតរវាងអង់គ្លេស និងអ៊ីតាលី។ ការចោទប្រកាន់ប្រឆាំងនឹង FA រួមមានអ្នកគាំទ្រ នៅលើទីលាន ក្នុងកំឡុងពេលប្រកួត អ្នកគាំទ្របានគប់វត្ថុការរំខាន បណ្តាលមកពីអ្នកគាំទ្រ ក្នុងកំឡុងពេលគោរពភ្លេងជាតិ ការបោះចោលវត្ថុ និងការបាញ់កាំជ្រួច។

ការប្រកួតនេះ ត្រូវបានរំខាននៅខាងក្រៅ ទីក្រុង Wembley ដោយមានអ្នកគាំទ្រមួយចំនួន បានបង្ខំចិត្តធ្វើដំណើរ ទៅកាន់កីឡដ្ឋាន។ ករណីនេះនឹងត្រូវបានដោះស្រាយ ដោយ UEFA Control ។ ក្រមសីលធម៌ និងស្ថាប័នវិន័យ ក្នុងពេលវេលាកំណត់៕ ដោយ៖លី ភីលីព

