កីឡា

Robben សម្រេច​ចិត្ត​ចូល​និវត្តន៍ ​ជា​លើក​ទី​ពីរ ដោយ​សារ​កត្តា​២​នេះ

ខ្សែ​បម្រើ​ប្រយុទ្ធ Arjen Robben បាន​ប្រកាស​ព្យួរស្បែកជើង​ ជា​លើក​ទី​ពីរ ​ក្នុង​វ័យ​៣៧​ឆ្នាំ។

អតីត​ជម្រើសជាតិ​ហូឡង់​រូប​នេះ​ ដំបូង​ឡើយ ធ្លាប់​បាន​ប្រកាស​ចូល​និវត្តន៍​ម្ដង​ហើយ ​កាល​ពី​ឆ្នាំ​២០១៩ មុន​ពេល​សម្រេច​ចិត្ត ​ត្រឡប់​មក​លេង​វិញ​​ចូលរួម​ជាមួយ​ក្លឹប Groningen កាល​ពី​រដូវ​កាល​មុន ។

បញ្ហា​របួស​ច្រើន និង​ជំងឺ​កូវីដ-១៩​ កំពុង​រាតត្បាត​ខ្លាំងរំខាន​ដល់​ការ​លេង បាន​ធ្វើ​ឲ្យ Robben សម្រេច​ចិត្ត​ប្រកាស​ចូល​និវត្តន៍​​ម្ដង​ទៀត ​កាល​ពី​ម្សិលមិញ។ Robben ធ្លាប់​ឈ្នះ​ពាន Premier League ២ដង League Cup ២ដង និង FA Cup ម្ដង​កាល​លេង​នៅ​ Chelsea ។ គេ​ក៏​ធ្លាប់​លេង​នៅ PSV Eindoven, Real Madrid និង Bayern Munich ផង​ដែរ ៕

Most Popular

To Top