កីឡា

Real Madrid នៅរងចាំសំណើរពី Man UTD សម្រាប់ Varane

ទីបំផុតក្លឹបយក្សអេស្បាញ Real Madrid បានសារភាពហើយថាក្លឹបនិងកីឡាករខ្សែការពារបារាំង Varane គឹនឹងមិនអាចបន្តកុងត្រាជាមួយគ្នាបន្ថែមទៀត នោះទេខណៈដែលបច្ចុប្បន្នក៏មានលេចឬព័ត៌មានថា កីឡាករខ្សែការពាររូបនេះនឹងអាចផ្ទេរទៅលេង នៅអង់គ្លេសផងដែរ។

Real Madrid ត្រូវបានគេដឹងថាបានធ្វើការព្យាយាម បន្តកុងត្រាថ្មីជាមួយនឹង Rapahel Varane តែម្តងប៉ុណ្ណោះហើយ ក្លឹបក៏បានទទួលស្គាល់ថាកីឡាកររូបនេះ ពិតជាចង់ចាកចេញមែនហើយ កំពុងរងចាំសំណើរពីក្លឹប បិសាចក្រហម Man UTD ជាពិសេស។

ប្រសិនបើមិនទាន់មានអ្វីប្រែប្រួលនោះទេកីឡាករ ដែលមានកុងត្រារហូតទៅដល់រដូវក្តៅឆ្នាំ២០២២រូបនេះ នឹងអាចវិលត្រឡប់មកធ្វើការហ្វឹកហាត់ជាមួយនឹងឈុតធំវិញ នៅថ្ងៃទី២៣ខែកក្កដា ខាងមុខនេះហើយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top