កីឡាករខ្សែប្រយុទ្ធស្លាបវ័យ១៩ឆ្នាំ Sulemana ដែលត្រូវបានគ្រប់គ្នាប្រដូចទំរង់លេងរបស់គាត់ដូច ទៅនឹងកីឡាករខ្សែប្រយុទ្ធប្រេស៊ីល Neymar នោះពេលនេះនឹងត្រូវ ផ្ទេរទៅចូលរួមជាមួយនឹងក្លឹបថ្មី នៅបារាំងហើយ។
Rennes បានយកឈ្នះគូប្រជែងផ្សេងទៀតដូចជា Man UTD និង Ajax ជាដើមដើម្បីអាចទិញយកកីឡាករខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិហ្គាណារូបនេះ ក្នុងតម្លៃខ្លួនប្រមាណជា ១៥លានផោន ពីក្លឹបដើម FC Nordsaelland ។

Sulemana បានសម្រេចចិត្តចុះកុងត្រាដែលមាន តម្លៃរហូតទៅដល់៥ឆ្នាំនិងក្លាយទៅជាកីឡាករ សញ្ជាតិហ្គាណាទី៤ហើយរបស់ក្លឹប Rennes បន្ទាប់ពីកីឡាករ John Mensah, Asamoah Gyan និង John Boye៕
ប្រែសម្រួល៖ស៊ុនលី
