កីឡា

ល្បី​ថា​ Mbappe រំពឹង​ Real នឹង​ចូល​សួរ​នាំ​ទិញ​យក​ខ្លួន​​ពី​ PSG ក្នុង​ពេល​ឆាប់ៗ​

ខ្សែប្រយុទ្ធ​បារាំង​ Kylian Mbappe រំពឹង​ថា​ក្លឹប​ Real Madrid ចូល​សួរ​នាំ​ទិញ​យក​រូប​គេ​ពី​ក្លឹប​ Paris Saint Germain នៅ​រយៈ​ពេល​ដ៏​ខ្លី​ខាង​មុខ​ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Fotmob ក្នុង​ថ្ងៃ​នេះ​។

សារព័ត៌មាន​ជា​ច្រើន​បាន​ចុះ​ផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ Mbappe មិន​ព្រម​បន្ត​កុងត្រា​ថ្មី​ជា​មួយ​ PSG ឡើយ​ ព្រម​ទាំង​បាន​និយាយ​ទៅ​កាន់​ក្លឹប​នេះ​ថា​គេ​ចង់​ចាក​ ដោយ​គេ​ចង់​ទៅ​លេង​ឲ្យ​ក្លឹប​ណា​ផ្សេង​ ដែល​គេ​ចង់​ទៅ​ដោយ​គ្រប់​គ្នា​សុទ្ធ​តែ​ស្គាល់​ច្បាស់​ថា​ជា​​ក្លឹប​ Real Madrid នេះ​តែ​ម្ដង​។

យ៉ាង​ណា​ក្ដី​ខាង​ Real ក៏​មាន​បំណង​ចង់​បាន​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ដែរ​ ប៉ុន្តែ​វិបត្តិ​កូវីដ​-១៩នៅ​តែ​បន្ត​ធ្វើ​ឲ្យ​ក្លឹប​នេះ​មិន​មាន​លទ្ធភាព​គ្រប់​គ្រាន់​ក្នុង​ការ​ទិញ​យក​ ដោយ​សារ​ PSG ទាមទារ​លុយ​ជាង​ ១៧៧​លាន​ដុល្លារ​ឯណោះ​ទើប​ព្រម​លក់​ Mbappe ទៅ​ឲ្យ​ក្លឹប​របស់​ខ្លួន​។​

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Mbappe បាន​មក​លេង​ឲ្យ​ក្លឹប​ PSG តាំង​ពី​ឆ្នាំ​២០១៧មក ដោយ​ចូល​រួម​លេង​បាន​ ១៧១​ប្រកួត​ និង​រក​គ្រាប់​បាល់​បាន​ ១៣២​គ្រាន់​ ខណៈ​នឹង​ចប់​កុងត្រា​ទៅ​វិញ​នៅ​ឆ្នាំ​២០២២ខាង​មុខ​៕

ប្រភព៖http://sabay

Most Popular

To Top