កីឡា

Sassuolo បដិសេធសំណើ ៣០លានអ៊ឺរ៉ូពី Juventus ដើម្បីកីឡាករ Locatelli

The Goal នៅថ្ងៃនេះ បានសរសេរថាកីឡាករខ្សែបម្រើឆ្នើម Manuel Locatelli ដែលតែងតែស្ថិតនៅជាគោលដៅ របស់ក្លឹបកាំភ្លើងធំ Arsenal នៅឡើយទាំង ដែលក្លឹបបច្ចុប្បន្ន Sassuolo ហាក់ដូចជាមិនមានបំណងលក់ កីឡាកររូបនេះចេញនៅ រដូវក្តៅនេះក្តី។

ប៉ុន្មានថ្ងៃថ្មីៗនេះក្លឹប Sassuolo បានថែមទាំងបដិសេធមិនព្រមទទួលយក សំណើររបស់ក្លឹប Juventus ដើម្បីទីញយកកីឡាកររូបនេះក្នុងតម្លៃខ្លួន៣០លានអ៊ឺរ៉ូឡើយ ប៉ុន្តែទោះបីជាយ៉ាងណាក្តី កិច្ចពិភាក្សានៅតែបន្តធ្វើឡើង នេះបើតាមប្រភពដដែលបានបញ្ជាក់។

គួរឲ្យដឹងដែរថាក្លឹបអ៊ីតាលី Juventus បានដាក់សំណើរសុំខ្ចីជើងកីឡាករខ្សែបម្រើរូបនេះ រយៈពេល២ឆ្នាំជាមួយនឹងជម្រើសនៃការទិញយកគាត់ដាច់ប៉ុន្តែជឿជាក់ថា ក្លឹបបានបដិសេធរួចរាល់ហើយ ពីព្រោះថានឹងស្តាប់សំណើរទាំងឡាយណា ដែលលើសពី៤០លានអ៊ឺរ៉ូប៉ុណ្ណោះទោះបីជាកីឡាករបានបញ្ជាក់ ហើយថាចង់ចាកចេញពីក្លឹបក្តី៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top