ភ្នំពេញ ៖ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ លោកឧត្ដមសេនីយ៍ឯក តែម ម៉ឺន ប្រធានសហព័ន្ធកីឡា ប្រដាល់គុនខ្មែរ បានអញ្ជើញជាអធិបតីក្នុ កិច្ចប្រជុំ តាមប្រព័ន្ធបច្ចេកវិទ្យា ZOOM ដើម្បីពង្រឹងការងារ ដឹងនាំជាពិសេសការងារបច្ចេកទេស ហព័ន្ធកីឡាប្រដាល់គុនខ្មែរយើង ឲ្យមានលក្ខន្តិកៈបទបញ្ជាផ្ទៃ ក្នុង និងបទបញ្ជាគ្រប់គ្រងការប្រកួត ដែលបទបញ្ជាបច្ចេកទេស សម្រាប់គ្រប់គ្រងការប្រកួត ។
ទន្ទឹមនឹងនេះ ដែលដោយបានទទួល អនុសាសន៍ ណែនាំដ៏ខ្ពង់ខ្ពស់ ពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មធិការជាតិ អូឡាំពិកកម្ពុជា ផងដែរ ។ សំណូមពរ ទាំង៥ របស់ក្រសួង អប់រំ យុវជន និង កីឡា មានដូចខាងក្រោម ៖ អនុវត្ត ឲ្យបាននូវច្បាប់ ប្រកួតបទបញ្ជាបច្ចេកទេស ក្នុងកាប្រកួត ត្រូវកាត់ សេចក្ដី ដោយយុត្តិធម៌បំផុត បែងចែក ភារកិច្ច រវាង សហព័ន្ធទូរទស្សន៍ និង អ្នកឧបត្ថម្ភ គាំទ្រ បន្តពង្រឹងគុណភាព មន្ត្រី បច្ចេកទេស និង មាន វិធាន ការណ៍លើទឹកចិត្ត ចំពោះ មន្ត្រី ដែលសកម្ម និង មានវិធានការអប់រំណែនាំ ព្រមទាំងពង្រឹង ចំពោះមន្ត្រី ទាំងឡាយណាដែល អសកម្ម ។
លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ សម្រេចដាក់ពិន័យផ្អាកការងារ លោក មាស សុខគ្រី សមាជិកគណៈកម្មាធិការ សហព័ន្ធកីឡា ប្រដាល់គុនខ្មែរ និងជាស្នងការ ប្រកួតប្រចាំស្ថានីយ៍ទូរទស្សន៍ CNC រយៈពេល៦សប្ដាហ៍ ដែលមានកំហុសឆ្គង ក្នុងការផ្តល់យោបល់ លើការកាត់សេចក្ដីប្រកួត រវាងកីឡាករ ឃីម បូរ៉ា និងកីឡាករ ម៉ឺន មេឃា មិនត្រឹមត្រូវតាម បទបញ្ជាបច្ចេកទេស នៃការប្រកួតរបស់សហព័ន្ធ ។
សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានដាក់ពិន័យផ្អាកលើលោក រាម កុសល ជាអាជ្ញាកណ្តាលបានដឹក នាំការប្រកួតរយៈពេល៤សប្តាហ៍ ដែលមានកំហុសឆ្គង ធ្វេសប្រហែស និងយឺតយ៉ាវ និងធ្វើការព្រមានដល់កីឡាករ ម៉ឺន មេឃា ជាលើកដំបូង ដែលប្រកួតខុសបច្ចេកទេស នៃការប្រកួត យ៉ាងធ្ងន់ធ្ងរ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ នៅស្ថានីយ៍ ទូរទស្សន៍ CNC ប្រកួតជាមួយកីឡាករ ឃីម បូរ៉ា មកពីក្លិបរស្មី ភូមិ គាប ខេត្តបន្ទាយមានជ័យ ៕