កីឡា

មន្ត្រីសហព័ន្ធ កីឡាទាញព្រ័ត្រកម្ពុជា ២ រូប ចូលរួមមហាសន្និបាត សហព័ន្ធកីឡា ទាញព្រ័ត្រអាស៊ីនៅឥណ្ឌា

ឥណ្ឌា ៖ សហព័ន្ធកីឡាកីឡាទាញព្រ័ត្រកម្ពុជា បានបញ្ជូនលោក ចាប រតនា អគ្គលេខាធិការ និងលោក គង់ សុភាព អគ្គលេខាធិការរង សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា បានចូលរួមមហាសន្និបាត សហព័ន្ធកីឡា ទាញព្រ័ត្រអាស៊ី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុង New Delhi ប្រទេស ឥណ្ឌា ដើម្បីចូលរួមសន្និបាត សហព័ន្ធកីឡាទាញព្រ័ត្រ អាស៊ីប្រទេសនេះ។

លោក ចាប រតនា បានមានប្រសាសន៍ថា យោងលិខិតអញ្ជើញលេខ ATWF-2024/Sian Congress ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ របស់អគ្គលេខាធិការ សហព័ន្ធកីឡាទាញព្រ័ត្រអាស៊ី និងទទួលបានការ ឯកភាពពីឯកភាព ប្រធានសហព័ន្ធកីឡា ទាញព្រ័តកម្ពុជា ខ្ញុំបាទ ចាប រតនា អគ្គលេខាធិការ និងលោក គង់ សុភាព អគ្គលេខាធិការរង សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា បានចូលរួមមហាសន្និបាតសហព័ន្ធកីឡាទាញព្រ័ត្រអាស៊ី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុង New Delhi ប្រទេស ឥណ្ឌា ដែលមានសកម្មភាពចូលរួម និងលទ្ធផលដូចខាងក្រោម៖
លោកបានបន្តថា ប្រទេសកម្ពុជាមានប្រតិភូតំណាង២រូប និងសមាជិក សមាជិកា តំណាងប្រទេសក្នុងតំបន់អាស៊ាន ចូលរួមដោយផ្ទាល់ និងតាមរយៈអនឡាញ ហ្សូម សរុបប្រមាណ ៣០ រូប។ ថ្ងៃទី០១-០២ ខែមីនា ឆ្នាំ២០២៤ ។
កិច្ចពិភាក្សាអំពីផែនការអភិវឌ្ឍកីឡាទាញព្រ័ត្រអាស៊ី នៅថ្ងៃអណាគត់ និងអនុវម័តស្មារតី នៃមហាសន្និបាត សហព័ន្ធកីឡាទាញព្រ័ត្រអាស៊ី ដែលបានប្រព្រឹត្តទៅនៅ Mannheim ប្រទេស អាល្លឺម៉ង់ កាលពីឆ្នាំ២០២៣ បានអនុម័តជាផ្លូវការ។

មតិចូលរួមរបស់ សមាជិក សមាជិកា នៃអង្គមហា សន្និបាត ដោយក្នុងនោះ សមាជិក សមាជិកា នៃអង្គមហាសន្និបាត តំណាង ប្រទេស ដែលបានចូលរួម បានចែករំលែកបទពិសោធន៍ ដែលបានអនុវត្តការងារ កីឡាទាញព្រ័ត្រកន្លងមក និងសំណូមពរផ្សេងៗ ក្នុងនោះផងដែរកម្ពុជា ក៏បានអបអរសាទរចំពោះប្រធាន អគ្គលេខាធិការ និងសមាជិក សមាជិកា របស់សហព័ន្ធកីឡាទាញព្រ័ត្រអាស៊ី ការចូលរួមមតិ និងបានលើកឡើងនូវសំណូមពរ ០៣ ចំណុច ៖

លោកបញ្ជាក់ថា ស្នើសុំឱ្យមានការរៀបចំការប្រកួតកីឡាទាញព្រ័ត្រកម្រិត អាស៊ាន អាស៊ី ជាក់លាក់ និងរៀងរាល់ឆ្នាំ ហើយស្នើប្រទេសក្នុងអាស៊ីជួយជំរុញប្រភេទកីឡាទាញទៅក្នុងការប្រកួតកីឡាអាស៊ានហ្គេម អាស៊ីហ្គេម និងកម្រិតអូឡាំពិកហ្គេម ស្នើសុំឲ្យសហព័ន្ធកីឡា ទាញព្រ័ត្រប្រទេសថៃ ជួយជំរុញ ក៏ដូជាស្នើសុំដល់គណៈកម្មការ រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣៣ ឆ្នាំ២០២៥ ដែលប្រទេសថៃទទួលធ្វើជាម្ចាស់ ផ្ទះដាក់បញ្ចូលប្រភេទ កីឡាទាញព្រ័ត្រទៅក្នុងកម្មវិធី នៃការប្រកួតផ្លូវការ ។

អង្គមហាសន្និបាត បាន បើកកិច្ចពិភាក្សា ដោយក្នុងនោះ លោក Sathiah Sudakaran អនុប្រធានជាន់ខ្ពស់សហព័ន្ធ កីឡាទាញព្រ័ត្រអាស៊ី ជនជាតិម៉ាឡេស៊ី បានចែករំលែកចក្ខុវិស័យ គោលបំណងក្នុងការចូលរួម អភិវឌ្ឍកីឡា ទាញព្រ័តក្នុងតំបន់អាស៊ី និងលោកបានចែករំលែក ពីការត្រៀមរៀបចំការប្រកួត Malaysia International Indoor Tug of War Championships 2024 ដែលគ្រោងធ្វើនៅថ្ងៃទី២៨-៣០ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុង កូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ ក្នុងការលើកឡើងរបស់លោកអនុប្រធានជាន់ខ្ពស់នេះផងដែរ លោកអគ្គលេខាធិការ បានចូលរួម និងស្នើសុំឱ្យប្រទេសម៉ាឡេស៊ី រៀបចំការប្រកួតនេះ ទៅជាកម្រិត ជ្រើសរើសជើងឯកកីឡាទាញព្រ័ត្រក្រៅសាល ឬក្នុងសាល កម្រិតអាស៊ីវិញ ។

ការចូលរួមរបស់តំណាង ប្រទេស គុយវ៉ែត ស្នើសុំដល់គណៈកម្មាធិការប្រតិបត្តិ សមាជិក សមាជិកា សហព័ន្ធកីឡាទាញព្រ័ត្រ អាស៊ី ជួយសម្រួល ក៏ដូចជាណែនាំពីសម្ភារសម្រាប់បម្រើ ឱ្យការប្រកួតកីឡាទាញព្រ័ត្រដូចជា កម្រាលសម្រាប់ការហ្វឹកហាត់ និងប្រកួត ស្ប៉ែកជើង សម្រាប់ហ្វឹកហាត់ និងប្រកួត និងសម្ភារពាក់ព័ន្ធផ្សេងៗទៀត ដល់ប្រទេសក្នុងតំបន់អាស៊ី។ល។ ប្រធានជាន់ខ្ពស់សហព័ន្ធកីឡាទាញព្រ័ត្រអាស៊ី ជនជាតិម៉ាឡេស៊ី បានបន្ថែម សម្រាប់សម្ភារដូចជាស្បែកជើងសម្រាប់ការហ្វឹកហាត់ និងប្រកួត គួរជ្រើសរើសយកម៉ាក អេស៊ីស និងកម្រាលគួរជ្រើសរើសម៉ាក ដនលប់ (DUNLOP) ។

អង្គមហាសន្និបាត បានចែករម្លែកវីដេអូ សកម្មភាពរបស់ប្រទេសក្នុងតំបន់អាស៊ី ដែលបានរៀបចំការប្រកួតជ្រើស រើសជើងឯកថ្នាក់ជាតិ របស់ខ្លួនប្រចាំឆ្នាំ២០២៣ កន្លងទៅ ដោយក្នុងនោះ ក៏មានវីដេអូពីសកម្មភាព របស់ការប្រកួតកីឡាទាញព្រ័ត្រប្រទេសកម្ពុជាផងដែរ ៕
ដោយ៖លី ភីលីព

Most Popular

To Top