កីឡា

Rashford ទំនងជានឹងត្រូវ ខកខានការប្រកួត បើករដូវកាល ឲ្យ Man UTD

កីឡាករខ្សែប្រយុទ្ធជួរ មុខ Marcus Rashford នឹងត្រូវបានគេជឿជាក់ថា ទទួលការវះគាត់ទៅនឹងរបួស ដែលគាត់បានទទួលពីការ ប្រកួតនៅក្នុងព្រឹត្តិការណ៍អ៊ឺរ៉ូ ឆ្នាំ២០២០ នាពេលកន្លងមក ដែលជាហេតុ នឹងធ្វើឲ្យរូបគាត់នឹងអាចខកខានការ ប្រកួតមួយចំនួន ពេលបើករដូវកាលថ្មី ជូនក្លឹបបិសាចក្រហម Man UTD ជាមិនខាន ។

របួសស្មាបានធ្វើឲ្យ Rashford បង្ខំចិត្តត្រូវតែធ្វើការវះកាត់ តាមពិតគឺជារបួសមួយក្នុង ចំណោមរបួសជាច្រើន ដែលគាត់បានបន្តទទួល បានជាបន្តបន្ទាប់ជាង២ឆ្នាំមកហើយ គិតចាប់តាំងតែពីខែវិច្ឆិកា ហើយទាំងក្លឹប និងគ្រូបង្វឹកលោក Ole Solskjare ផងក៏គិតថាវាគឺជាពេលវេលាដ៏ត្រឹមត្រូវមួយ ដើម្បីសម្រេចកិច្ចការងារនេះ ។

សេចក្តីប្រកាស ដែលត្រូវបានធ្វើឡើង ដោយផ្ទាល់ពីសំណាក់ក្លឹប បានសរសេរបែបនេះថា ក្រោយការប្រឹក្សាគ្នារវាង Marcus គ្រូបង្វឹកព្រមទាំង ក្រុមគ្រូពេទ្យរបស់ក្លឹប ព្រមទាំង អ្នកជំនាញហើយមកនោះ កីឡាករ រូបនេះនឹងត្រូវ ទទួលយកការវះកាត់ ដើម្បីព្យាបាលរបួសស្មាលើកនេះ ហើយមកដល់ពេលនេះ គាត់នឹងផ្តោតយកចិត្តទុកតែ ទៅលើកិច្ចការងារសម្រាកព្យាបាល ប៉ុណ្ណោះ ជាជាងការវវិលត្រឡប់ មកវិញឲ្យបានឆាប់បំផុត៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top