កីឡា

យុវជនឆ្នើមរបស់ Ajax ម្នាក់ ស្លាប់នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរ

ក្លឹបហូឡង់ Ajax នៅថ្ងៃនេះបានចេញសេចក្តី ថ្លែងការណ៍ប្រកាស ជាសាធារណៈមួយ ដោយបញ្ជាក់កីឡាករ ឈុតយុវជនដ៏ឆ្នើមម្នាក់
មានវ័យទើបតែ១៦ឆ្នាំ បានបាត់បង់ជីវិត នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរ ដ៏អាក្រក់មួយ។

កីឡាករ Noah Gesser បានបាត់បង់ជីវិត នៅក្នុងហេតុការណ៍នេះជាមួយ នឹងបងប្រុសរបស់គាត់ម្នាក់ទៀតផងដែរ ដែលមានវ័យប្រមាណ
ជា១៨ឆ្នាំកាលពីល្ងាចថ្ងៃសុក្រ ។

គួរឲ្យដឹងដែរថា កីឡាករ Noah Gesser រូបនេះកើតនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០០៥ ហើយគាត់បានចាប់ផ្តើមលេងឲ្យ Ajax កាលពីឆ្នាំ២០១៨បន្ទាប់
ពីបានផ្ទេរមកពីក្លឹប Alphense Boys និងក៏ធ្លាប់លេងឲ្យឈុតយុវជន របស់ក្លឹប Almere City និង VVIJ ផងដែរ ហើយរដូវកាលនេះនឹងត្រូវ
មានផែនការលេង ឲ្យឈុតក្រោម១៧ឆ្នាំរបស់ Ajax ផងដែរ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top