កីឡា

Ajax ប្រកាសទិញ Henderson ពី Al Ettifaq រួចរាល់

AFP

យោងតាមការចេញផ្សាយ របស់ The Goal បានឲ្យដឹងទីបំផុត សុបិន្តអាក្រក់របស់កីឡាករអង់គ្លេស Henderson បានបញ្ចប់ហើយជាមួយ នឹងក្លឹបនៅលីគកំពូល អារ៉ាប៊ីសាអូឌីត Al Ettifaq។

នៅថ្ងៃនេះក្លឹបហូឡង់ Ajax បានប្រកាសជាផ្លូវការទិញ យកកីឡាករខ្សែបម្រើជើងចាស់រូបនេះ ពីអារ៉ាប់មកវិញ ទោះបីជាកុងត្រាដែលគាត់ បានចុះហត្ថលេខា នៅទីនេះមានរយៈពេលមិនទានបញ្ចប់់ក្តី។

កីឡាករ Henderson បានចុះហត្ថលេខាផ្ទេរមកលេង នៅអារ៉ាប់កាលពីខែកក្កដាចាប់តាំង តែពីបានសម្រេចចិត្តចាកចេញពី Liverpool ជាមួយនឹងកុងត្រា ដែលគាត់ទទួលបាន២ឆ្នាំកន្លះប៉ុន្តែក្រោយមកភាពរីករាយនៅទីនេះ ហាក់ដូចជាមិនសូវ បានសមប្រកបឡើយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top