កីឡា

Ajax ទទួលបានអត្ថប្រយោជន៍ ជាច្រើនទៀតក្រៅពីតម្លៃខ្លួន របស់ Martinez

The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបហូឡង់ Ajax នឹងអាចទទួលបានអត្ថប្រយោជន៍ ជាច្រើនផ្សេងទៀត ក្រៅតែពីតម្លៃខ្លួនរបស់កីឡាករឆ្នើម Lisandro Martinez ជាពិសេស នៅពេលដែលគាត់ចាប់ផ្តើមបង្ហាញខ្លួន ក្នុងការប្រកួតដំបូងឲ្យ Man UTD។

ប្រភពដដែលបានសរសេរទៀតថា ក្រៅពីកុងត្រាតម្លៃខ្លួន ហើយនោះ Ajax នឹងអាចទទួលបានប្រាក់ ចំណូលមួយចំនួនទៀតផងដែរ ពីគ្រប់ការប្រកួត បង្ហាញខ្លួនទាំង៣០លើកដំបូង ឲ្យក្លឹប Man UTD ដែលក្នុងនោះ មានដូចជាប្រាក់៥៦០០០ផោន ក្នុងមួយប្រកួត ។

លើសពីនេះប្រាក់រង្វាន់ទៅឲ្យ Ajax នេះនឹងត្រូវធ្វើឡើងនៅគ្រប់រដូវកាល ទាំង៥ឆ្នាំនៅក្នុងកុងត្រា ឬមានន័យថាក្លឹប Ajax នឹងអាចទទួលបានប្រាក់បន្ថែម រហូតទៅដល់១,៧លានផោន ក្នុងមួយឆ្នាំពីកុងត្រារបស់ Martinez ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top