កីឡា

CR7 សម្រេចវិលរក Man UTD វិញហើយនឹងបង្ហាញខ្លួន ថ្ងៃអាទិត្យនេះ

ទីបំផុតក្រោយព័ត៌មាន ចចាមអារ៉ាមជាច្រើន អំពីការផ្ទេរចេញ ពីក្លឹបបិសាចក្រហម Man UTD នោះកីឡាករ CR7 បាន
សម្រេចចិត្តក្នុងការវិលត្រឡប់ មករួមរស់ជាមួយនឹងក្លឹបវិញ ហើយព្រមទាំងអាចបង្ហាញខ្លួនផងដែរ នៅក្នុងការប្រកួតសប្តាហ៍នេះ។

Man UTD នឹងត្រូវធ្វើដំណើរទៅកាន់ទីក្រុង Oslo ដើម្បីប្រកួតជាមួយនឹង Rayo Vallecano ប៉ុន្តែនឹងមិនអាចមាន
វត្តមានប៉ះនឹងក្រុម AT Madrid នោះទេ។

គួរឲ្យដឹងដែរថា ការប្រកួតបើករដូវកាលកន្លងមកនេះ CR7 មិនអាចបង្ហាញខ្លួនឡើយ ដោយសារព្យាយាមក្នុង ការស្វែងរកក្លឹបថ្មីដើម្បីអាចចាកចេញពី Man UTD ប៉ុន្តែលទ្ធផលហាក់ដូចជាមិនទទួលបានជោគជ័យឡើយ ដោយគ្មានក្លឹបណាហ៊ាន ផ្តល់កម្រៃដូចនឹង Man UTDឡើយ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top