កីឡាករ Bailey សញ្ជាតិ Jamaica នៅសប្តាហ៍នេះ ត្រូវបានគេជឿជាក់ថា នឹងអាចធ្វើដំណើរ មកដល់ទីក្រុង Birmingham ហើយដើម្បីអាចចូលរួមជាមួយ នឹងក្លឹប Aston Villa ជាផ្លូវការក្រោយកិច្ចព្រមព្រៀងគ្នា រវាងតម្លៃខ្លួនត្រូវបានយល់ព្រម។
Bailey ស៊ុតបាន៣៩គ្រាប់ ក្នុងការបង្ហាញខ្លួនទាំង១៥៦ដង នៅលីគកំពូលអាល្លឺម៉ង់ ហើយបានជាប់ឈ្មោះ ជាកីឡាករឆ្នើមម្នាក់ របស់លីគ និងកំពុងត្រូវបានទាក់ទាញ ចំណាប់អារម្មណ៍ដោយក្លឹបធំៗ ជាច្រើននៅអ៊ឺរ៉ុប ប៉ុន្តែហាក់ដូចជាមានតែ Aston Villa ប៉ុណ្ណោះដែលកំពុងនាំមុខគេ។
The Goal ជឿជាក់ថាទាំងក្លឹប Aston Villa និងក្លឹប Bayer Leverkusen គឺបានយល់ព្រមគ្នា ហើយក្នុងការផ្ទេរកីឡាករ Leon Bailey រូបនេះចេញពីអាល្លឺម៉ង់ ក្នុងតម្លៃខ្លួនប្រមាណជា ៣០លានផោនបន្ទាប់ពីកីឡាករ២៣ឆ្នាំរូបនេះ បានចំណាយពេលប្រមាណជា ៤ឆ្នាំកន្លះមកហើយនៅទីនេះ ៕
ប្រែសម្រួល៖ស៊ុនលី