កីឡា

Barcelona ប្រកាសចែកផ្លុវ ជាមួយនឹង Messi

កីឡាករអាហ្សង់ទីន Lionel Messi ទីបំផុតគឺអាចធ្វើការចាកចេញ ពីក្លឹប Barcelona ហើយបន្ទាប់ពីបានចំណាយ ពេលជាង២១ឆ្នាំនៅក្រោយពេលដែល ការចរចាគ្នាបានត្រឹមបរាជ័យ កាលពីថ្ងៃព្រហស្បតិ៍យប់មិញនេះ។

The Goal ហ៊ានអះអាងថា Messi នឹងមិនបន្តកុងត្រាថ្មី ជាមួយនឹង Barcelona តាមការសន្យាគ្នា កាលពីប៉ុន្មានសប្តាហ៍មុនឡើយដោយសារតែបញ្ហាហរិញ្ញវត្ថុ របស់ក្លឹបកំពុងតែបន្តនៅឡើយទោះបី ជាក្លឹបទើបកំចីបានប្រាក់ មួយចំនួនក្តី។

សេចក្តីប្រកាសដែលត្រូវបានបញ្ជាក់ដោយ Barcelona បានសរសេរថាទោះបីជា កីឡាករនិងក្លឹបបានឈានទៅដល់ ការព្រមព្រៀងកន្លងមកដើម្បីបន្តកុងត្រាថ្មីក្តីប៉ុន្តែ ការងារនេះមិនអាចកើតឡើងនោះឡើយ ដោយសារតែបញ្ហាហិរញ្ញវត្ថុ និងច្បាប់មួយចំនួនរបស់ ប្រទេសអេស្បាញ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top