កីឡា

អ្នក​គាំទ្រ​ម្នាក់​កាន់​អាវ Messi ​យំ​បោក​ខ្លួន​ក្បែរ​កីឡដ្ឋាន Camp Nou ​

​ខ្សែ​ប្រយុទ្ធ Lionel Messi ​នឹង​ចាកចេញ​ពី​ក្រុម FC Barcelona ​ជា​ផ្លូវការ​ហើយ ​បន្ទាប់​ពី​ក្លឹប​មិន​អាច​សម្រេច​បន្ដ​កុងត្រា​ថ្មី​បាន ​ក្រោម​ហេតុផល​បញ្ហា​សេដ្ឋកិច្ច​។

​ដំណឹង​នៃ​ការ​ចាកចេញ​របស់​វីរបុរស​ក្លឹប​ខាង​លើ​នេះ បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ភ្ញាក់ផ្អើល​ខ្លាំង​មែនទែន។ ដោយ​មួយ​ចំនួន​បាន​នាំ​គ្នា​ទៅ​កីឡដ្ឋាន Camp Nou ​ដើម្បី​អង្គុយ​ជុំ​គ្នា ​និង​និយាយ​ពី​រឿង​ដែល​ពួកគេ​សឹង​តែ​មិន​ជឿ​ថា​កើត​មាន​ឡើង​នោះ​ទេ។ Messi ​បាន​ចំណាយ​ពេល​ជាង​២០​ឆ្នាំ​នៅ​ក្លឹប​នេះ ​និង​ឈ្នះ​ពាន​រង្វាន់​ជា​ច្រើន ​ប៉ុន្តែ​ចុង​ក្រោយ​រូបគេ​នៅ​តែ​មិន​អាច​ចូល​និវត្តន៍​ជាមួយ​ក្រុម Barcelona ​បាន​ដដែល។

​ដោយ​ក្នុង​ចំណោម​អ្នក​គាំទ្រ​ទាំង​អស់​នោះ ​មាន​អ្នក​គាំទ្រ​ម្នាក់​បាន​កាន់​អាវ​របស់ Messi ​ទ្រហ៊ោ​យំ​ក្បែរ​របង​កីឡដ្ឋាន Camp Nou ​តែ​ម្ដង។ ​នេះ​បាន​បង្ហាញ​ថា ​រូបគេ​ពិត​ជា​ស្រលាញ់ ​និង​ចង់​ឃើញ​ប្រធាន​ក្រុម​រូប​នេះ​បន្ដ​លេង​នៅ​ក្រុម​អ្នក​មាន​បុណ្យ​ទៀត​ណាស់។

Messi ​វ័យ​៣៤​ឆ្នាំ ​ជា​កីឡាករ​ថ្នាល​ដុះ​ចេញ​ពី​ក្រុម Barcelona ​តែ​ម្ដង ​តាំង​ពី​កម្រិត C , B ​រហូត​ដល់​ក្រុម​ធំ​នៅ​ឆ្នាំ​២០០៤។ ​វត្ដមាន​របស់​ខ្សែ​ប្រយុទ្ធ​រូប​នេះ ២១​ឆ្នាំ​នៅ Camp Nou ​បាន​ជួយ​ក្រុម​អ្នក​មាន​បុណ្យ​ច្រើន​មែនទែន ​ដោយ​ក្នុង​នោះ​​បង្ហាញ​ខ្លួន​បាន​៧៧៨​ប្រកួត ​និង​៦៧២​គ្រាប់​។ រូបគេ​បាន​ជួយ​ក្រុម​ឈ្នះ​ពាន La Liga ​១០​ដង Champions League ​៤​ដង​និង Copa del Rey ​រហូត​ដល់​៧​ដង៕

ប្រភព៖ http://sabay

Most Popular

To Top