កីឡា

Grealish ចូលរួមជាមួយនឹង Man City ជាផ្លូវការតម្លៃខ្លួន ១០០លានផោន

ម្ចាស់ពានរង្វាន់ លីគកំពូលអង់គ្លេស Premier League រដូវកាលចាស់ទីបំផុ តគឺអាចទិញយកកីឡាករខ្សែបម្រើ ប្រយុទ្ធឆ្នើមរបស់
Aston Villa បានហើយក្នុងតម្លៃខ្លួន រហូតទៅដល់១០០លានផោនបំបែកកំណត់ត្រា កីឡាករអង់គ្លេសថ្លៃបំផុត។

Man City ហាក់ដូចជាមិនពិបាក ក្នុងការសម្រេចចិត្តនេះឡើយ ដើម្បីនាំយក Jack Grealish ពី Aston Villa ទោះបីជា
កន្លងមកតែងតែត្រូវបានបដិសេធ ជារឿយៗក្តី។

Grealish នឹងត្រូវពាក់លេខ១០ដែល Aguero ធ្លាប់ពាក់ហើយលើសពីនោះ Grealish ក៏នឹងត្រូវចុះកុងត្រាដែលមានសុពលភាព
រហូតទៅដល់៦ឆ្នាំទៀតផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top