ប្រធានក្លឹបដ៏ល្បីមួយរបស់ប្រទេសមិកស៊ិកូ Mazatlan នៅសប្តាហ៍នេះបានធ្វើការបង្ហោះសំណួរស្ទាបស្ទង់មួយថាតើ
ក្លឹបគួរតែចំណាយលុយទិញតារាឆ្នើមរបស់អាហ្សង់ទីន Lionel Messi ឬទេ។
ប្រធានក្លឹប Mazatlan លោក Ricardo Salinas Pliego បាននិយាយថាក្លឹបនៅលីគកំពូលមិកស៊ិកូ Lig MX របស់លោកនេះ មិនត្រឹមតែអាចទិញយក Lionel Messi នោះទេគឺថែមទាំងអាចនាំយក Cristiano Ronaldo ទៀត ផង។

គួរឲ្យដឹងដែរថាក្លឹបជាច្រើនលើលោក ដែលមានទ្រព្យសម្បតិ្តបូករួមទាំង Mazatlan ទោះបីទើបតែបានបង្កើតកាលពីឆ្នាំ២០២០
និងមាន សេដ្ឋីមានទ្រព្យសម្បត្តិដល់ទៅ១៣ពាន់លានដុល្លារ នៅពីក្រោយផងនោះសុទ្ធតែប្រាថ្នា ចង់បានកីឡាករ Messi ដែលទើបតែ
បានប្រកាសចែកផ្លូវ ជាមួយនឹង Barcelona ៕
ប្រែសម្រួល៖ស៊ុនលី
