ទោះបីជាទើបបានចំណាយលុយ ដល់ទៅជាង១០០លានផោន រួចរាល់សម្រាប់នាំយកកីឡាករ Jack Grealish ពីក្លឹប Aston Villa មកក្តីប៉ុន្តែក្លឹបមេឃខៀវ Man City ហាក់ដូចជាមិនទាន់អស់ចិត្តនៅឡើយ និងនៅតែបន្តចិត្តចង់ បានខ្សែប្រយុទ្ធ Harry Kane ម្នាក់ទៀត។
ស្ថានភាពមកដល់ពេលនេះហាក់ដូចជាមិនសូវរីកចម្រើនឡើយ នៃការចរចាគ្នាប៉ុន្តែមានន័យថា ប្រសិនបើកីឡាករផ្ទាល់ចង់បង្ខំឲ្យការសម្រេចចិត្តធ្វើលឿនជាងនេះនោះខ្លួន គាត់ផ្ទាល់នឹងត្រូវដាក់ សំពាធបន្ថែមទៀតទៅលើក្លឹប Spurs ដើម្បីអាចមានឱកាសចាកចេញបានឲ្យទាន់រដូវក្តៅនេះ។

Man City គឺត្រូវបានគេដឹងដែរថាបានត្រៀមលុយត្រៀមចិត្ត និងលក្ខខណ្ឌជាច្រើនរួចទៅហើយ ដើម្បីសុំដោះដូរជាមួយនឹង Spurs ហើយនៅតែមានសង្ឃឹមថានឹងអាចធ្វើ បានជោគជ័យទោះក្លឹប Spurs មិនមានបំណងលក់កីឡាករក្តី៕
ប្រែសម្រួល៖ស៊ុនលី
