ខ្សែប្រយុទ្ធ Romelu Lukaku ត្រូវបានគេប្រទះឃើញកាន់អាវរបស់ Chelsea ក្នុងទីក្រុង Milan ខណៈខិតជិតផ្ទេរមក Stamford Bridge មែនទែនហើយក្នុងតម្លៃខ្លួន៩៧,៥លានផោន ។
រូបភាពត្រូវបានចែកចាយ ពេញបណ្ដាញសង្គម Lukaku កាន់អាវក្នុងដៃ របស់ក្រុមតោខៀតអង្គុយ នៅកៅអីខាងក្រោយ ។ តាមការឲ្យដឹង កីឡាករវ័យ២៨ឆ្នាំបានបំពេញការពិនិត្យសុខភាព នៅទីក្រុង Milan រួចរាល់ ដោយគ្មានបញ្ហាអ្វីទាំងអស់ ។
កីឡាករសញ្ជាតិបែលហ្សិក នឹងត្រឡប់ទៅចូលរួមជាមួយ Chelsea វិញក្នុងតម្លៃខ្លួន៩៧,៥លានផោន ហើយការប្រកាសផ្លូវការ នឹងធ្វើឡើងក្នុងពេលឆាប់ៗខាងមុខ ។
Lukaku បានចាកចេញពី Chelsea កាលពីឆ្នាំ២០១៤ បន្ទាប់ពីបង្ហាញខ្លួនបានតែ ១៥ប្រកួត ក្នុងរយៈពេល៣ឆ្នាំ ។ ការផ្លាស់មកកាន់ Inter Milan គេបានបង្ហាញទម្រង់លេងល្អមែនទែន រកបាន៦៤គ្រាប់ ក្នុងការបង្ហាញខ្លួន៩៥ ប្រកួតគិតគ្រប់កម្មវិធីនិង ជួយក្រុមឈ្នះពាន Serie A រដូវកាលមុន៕