កីឡា

Bale ពាក់អាវលេខ៥០​ ពេលបង្ហាញខ្លួន ប្រកួត សាជាថ្មីឲ្យ Real Madrid

ទីបំផុតអ្នកគាំទ្រ អាចមើលឃើញកីឡាករ ខ្សែប្រយុទ្ធ Gareth Bale នៅក្នុងឈុត របស់ក្លឹបយក្ស អេស្បាញ Real Madrid វិញហើយចាប់តាំង តែពីពេលជាង មួយឆ្នាំ ទៅហើយដែលកីឡាករ វេលរូបនេះ បានផ្ទេរទៅចូលរួមលេង នៅ Spurs ក្នុងលក្ខខណ្ឌខ្ចីជើង។

Bale ទោះបីជាមាននាមជាខ្សែ ប្រយុទ្ធជួរមុខពាក់លេខ៩ នៅ Spurs ក្តីប៉ុន្តែនៅក្នុងការបង្ហាញខ្លួន សាជាថ្មីឲ្យ Real Madrid ក្នុងការប្រកួតត្រៀម បើករដូវកាលកាល ពីយប់មិញប៉ះនឹង AC Milan គាត់អាចពាក់ បានត្រឹមអាវលេខ៥០ ប៉ុណ្ណោះ។

ការប្រកួតដែលធ្វើឡើង នៅក្នុងទីក្រុង Klagenfurt ប្រទេសអូទ្រីសកីឡាករវេល អាចបង្ហាញខ្លួនជាលើកដំបូងឲ្យក្លឹបផង និងជាលើកដំបូងជូនគ្រូបង្វឹកថ្មី លោក Carlo Ancelotti ផងដែរ ។ រំលឹកដែរថាBale បានផ្ទេរមកចូល រួមជាមួយ នឹង Real Madrid នេះកាលពីឆ្នាំ២០១៣ និងបានបង្ហាញខ្លួន ក្នុងការប្រកួត ដល់ទៅ២៥១ និងស៊ុតបានគ្រាប់ល្បីៗ ដល់ទៅ១០៥គ្រាប់ ព្រមទាំងអាចលើកពាន Champions League ដល់ទៅ៤ដង ជូនក្លឹបផងដែរ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top