កីឡាករខ្សែប្រយុទ្ធជម្រើសជាតិ អង់គ្លេសឈុតធំ Harry Kane ត្រូវបានគេរំពឹងទុកថា នឹងអាចបង្ហាញខ្លួន លេងឲ្យ Spurs ក្នុងការប្រកួតប៉ះជាមួយនឹង Man City នៅថ្ងៃអាទិត្យនេះ ទោះបីជាមិនបានបង្ហាញខ្លួន ហ្វឹកហាត់ នាពេលកន្លងមកក្តី។
តាមការបញ្ជាក់អះអាង ដោយលោកគ្រូបង្វឹក Nuno Espirito Santo ដែលបានបញ្ជាក់ថា Kane នឹងអាចចូលរួមការ ប្រកួតនេះនៅទឹកដី Etihad ក្នុងការប្រកួត បើករដូវកាលដំបូង។
គួរឲ្យដឹងដែរថា Kane គឺតែងតែមានបំណងចង់ចាកចេញ និងចូលរួមជាមួយនឹងក្លឹប Man City ក្រោមការដឹកនាំ របស់លោក Pep Guardiola ផងដែរប៉ុន្តែក្នុងស្ថានភាព បច្ចុប្បន្ននេះស្ថានភាព ហាក់ដូចជាលំបាកបន្តិច ដោយសារតែ Spurs មិនចង់លក់ Kane ក្នុងតម្លៃទាបឡើយ ខណៈដែល Man City ទើបតែចំណាយលុយ ជាង១០០លានផោន នាំយក Jack Grealish ទៅហើយនោះ ៕
ប្រែសម្រួល៖ស៊ុនលី