កីឡា

Lukaku ធ្វើដំណើរមកដល់អង់គ្លេសដើម្បីតែធ្វើតេស្តសុខភាពហើយ

កីឡាករខ្សែប្រយុទ្ធ ​ប៊ែលហ្ស៊ិក Romelu Lukaku ត្រូវបានគេមើលឃើញថា​ នឹងអាចបំពេញតាមក្តីស្រម៉ៃ របស់ខ្លួនបានហើយ ដើម្បីអាចចូលរួមក្នុងឈុតរបស់គ្រូបង្វឹកលោក Thomas Tuchel ក្នុងនាមជាកីឡាករ ខ្សែប្រយុទ្ធលំដាប់ ពិភពលោកនៅរដូវក្តៅនេះ។

Lukaku ត្រូវបាន The Goal អះអាងថា បានបញ្ចប់រួចរាល់ ហើយនូវការធ្វើតេស្ត សុខភាពជាមួយនឹងក្លឹបហើយនិង ត្រូវហោះបន្តទៅកាន់ទីក្រុងឡុង ដើម្បីអាចបញ្ចប់ទៅ នៃកិច្ចព្រមព្រៀងផ្ទេរ ដែលមានតម្លៃរហូតទៅដល់ ៩៨លានផោន ពីក្លឹប Inter Milan។

ក្នុងនោះផងដែរ Inter Milan ក៏ត្រូវបានគេដឹងដែរថាក៏ទើបតែបាននាំយកកីឡាករ ខ្សែប្រយុទ្ធមួយរូបដើម្បីមកជំនួស តំណែងរបស់ Lukaku ផងដែរគឺកីឡាករខ្សែប្រយុទ្ធ Edin Dzeko ដែលទើបផ្លាស់មកពីក្លឹប Roma៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top