ខ្សែការពារ Sergio Ramos បានបង្ហោះសារស្វាគមន៍មិត្តរួមក្រុម Lionel Messi នៅក្លឹប PSG ហើយ បន្ទាប់ពីមានពិធីបង្ហាញខ្លួនជាផ្លូវការកាលពីម្សិលមិញនេះ។
Ramos និង Messi ម្នាក់នៅ Real Madrid ម្នាក់នៅ Barcelona ធ្លាប់ឈ្លោះប្រកែកគ្នាបែកផ្សេងជាច្រើនឆ្នាំមកហើយអំឡុងលេងនៅ La Liga ។ តែចុងក្រោយការដោះដូររដូវកាលនេះ ពួកគេបែរជាអាចមករួមគ្នាលេងនៅក្លឹប PSG បានទៅវិញ។ ដោយខ្សែការពារនិងប្រធានក្រុម Real Madrid ផ្លាស់មកមុន ហើយ Messi មកតាមក្រោយ។ ពួកគេទាំងពីរសុទ្ធតែចូលរួមក្នុងលក្ខខណ្ឌ Free Transfer ទាំងអស់។

ស្របពេលការចូលមករបស់ប្រធានក្រុម FC Barcelona នេះដែរ Ramos ដែលកំពុងសម្រាកព្យាបាលរបួសបានបង្ហោះសារស្វាគមន៍នៅលើបណ្ដាញសង្គមអមជាមួយរូប១សន្លឹកថា៖ “តើនរណានឹងធ្លាប់គិតបែបនេះ មែនទេ Leo ? សូមស្វាគមន៍”។ ដោយសារនេះ ទំនងជាចង់បញ្ជាក់ថាកន្លងមកគ្មាននរណាគិតដល់ថារូបគេ អាចនឹងចាប់ដៃគូជាមួយ Messi លេងក្លឹបជាមួយគ្នាបែបនេះទេ៕
ប្រភព៖http://sabay
