កីឡាករម្ចាស់ ពានរង្វាន់ Ballon d’Or ចំនួន៦សម័យទីបំផុត បានសម្រេចចិត្តក្នុងការជ្រើសរើស យកក្លឹបថ្មី PSG ហើយដើម្បីអាចបន្ត អាជីពរបស់គាត់បន្ទាប់ពីការព្យាយាម បន្តកុងត្រានៅ Barcelona ត្រូវបានបរាជ័យ ។
រយៈពេល២១ឆ្នាំ នៅទឹកដី Camp Nou ត្រូវបានបញ្ចប់ទៅកីឡាករ វ័យ៣៤ឆ្នាំរូបនេះ បានធ្វើឲ្យពិភពលោកបាល់ទាត់ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលយល់ព្រមសម្រេចចិត្ត មកចូលរួម នៅក្លឹបបារាំង PSG ជំនួសវិញ។
២រដូវកាលនៅទឹកដី Parc des Princes នេះ Messi ក៏នឹងមានជម្រើស ក្នុងការបន្តកុងត្រាបន្ថែម១ឆ្នាំទៀតផងដែរ ហើយតាមរបាយការណ៍អះអាងថា កីឡាកររូបនេះ នឹងអាចទទួលបានប្រាក់កម្រៃ រហូតទៅដល់៣០លានផោន ក្នុងមួយឆ្នាំដោយក្នុងនោះគាត់ នឹងពាក់អាវលេខ៣០ប៉ុណ្ណោះ ពេលនៅបារាំង៕
ប្រែសម្រួល៖ស៊ុនលី