អ្នកប្រដាល់ Manny Pacquiao បាននិយាយថា គេគ្មានចំណាប់អារម្មណ៍ ចង់ប្រកួតជាមួយ Jake Paul ឡើយ តែបើឲ្យសងសឹកជាមួយ Floyd Mayweather គឺយល់ព្រម ។
Jake Paul ដែលជាប្អូនប្រុសបង្កើតរបស់ Logan និងជាតារាយូធូបដែរនោះ ធ្លាប់ប្រកួតបែបអាជីព បានតែ៣ដងគត់ ប៉ុន្តែផ្ដួលដៃគូ ឲ្យសន្លប់គ្រប់ប្រកួត។ សាកសួរពីចំណាប់អារម្មណ៍រឿងប៉ះគ្នាជាមួយ Jake ជើងខ្លាំងហ្វីលីពីន Pacquiao បាននិយាយថា អត់វាយទេ តែចង់ជួបអ្នកខ្លាំង ពិតប្រាកដ។
យ៉ាងណា Pacquiao នៅតែចិញ្ចឹមចិត្តចង់ សងសឹកជាមួយ Floyd បន្ទាប់ពីធ្លាប់ចាញ់កន្លងទៅ ។ Manny ធ្លាប់បរាជ័យក្រោមថ្វីដៃរបស់ Mayweather កាលពីឆ្នាំ២០១៥ ទាំងមិនអស់ចិត្ត ។
“ខ្ញុំនៅតែកំពុងប្រកបអាជីពប្រដាល់ តែ Floyd គេចូលនិត្តន៍ទៅហើយ ។ រឿងសងសឹកខ្ញុំនៅតែចង់” ។ សម្ដីរបស់ Pacquiao ។ អ្នកប្រដាល់អាស៊ីវ័យ៤២ឆ្នាំនឹងមានភារកិច្ចប៉ះ ជាមួយកីឡាករគុយបា Yordenis Ugas នៅថ្ងៃទី ២១ ខែ សីហាខាងមុខ ដើម្បីដណ្ដើមខ្សែក្រវាត់ WBA ៕