ភ្នំពេញ ៖ សហព័ន្ធកីឡាលើកទម្ងន់កម្ពុជាត្រៀម បញ្ជូនមន្ត្រី៣រូប ទៅចូលរួមមហាសន្និបាត របស់សហព័ន្ធកីឡា លើកទម្ងន់អន្តរជាតិ (IWF) តាមរយៈZoom នៅទីក្រុងដូហា ប្រទេសកាតា មានរយៈពេល៤ថ្ងៃ ដែលចាប់ពីថ្ងៃទី២៨ រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ខាងមុខនេះ ។
លោក សំ សុខយី អគ្គលេខាធិការ សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា បានមានប្រសាសន៍ តាមអនឡាញថា លោក និងមន្ត្រី២នាក់ទៀត នឹងចូលរួមមហាសន្និបាត របស់សហព័ន្ធកីឡា លើកទម្ងន់អន្តរជាតិ (IWF) តាមរយៈZoom នាថ្ងៃទី២៨ សីហាពីប្រទេសកម្ពុជា ទៅដោយសារមេរោគ covid-19 យើងមិនអាចចូលរួម នៅទីក្រុងដូហា ប្រទេសកាតាដោយផ្ទាល់បានឡើយ ។
សម្រាប់មន្ត្រី៣នាក់ រួមមានរួបលោកផ្ទាល់ លោក អ៊ិត ហ៊ុនលី មន្រ្តីទំនាក់ទំនងអន្តរជាតិ និងកញ្ញា ហាន ស្រីនិច រដ្ឋបាលរបស់សហព័ន្ធ។ ក្នុងនោះសហព័ន្ធមានគោលបំណង ឲ្យសហព័ន្ធកីឡាលើកទម្ងន់អន្តរជាតិ (IWF)ជួយកីឡាលើកទម្ងន់កម្ពុជា ផ្នែកគ្រូបង្វឹក និងអាជ្ញាកណ្តាល និងសម្ភារៈមួយចំនួន ពាក់ព័ន្ធកីឡាលើកទម្ងន់ ។
លោកបានបន្តថា សហព័ន្ធកីឡាលើក ទម្ងន់អន្តរជាតិ (IWF)ធ្លាប់ជួយឧបត្ថម្ភសម្ភារៈមួយចំនួន ដែលមានតថ្លៃចំនួន៦ ពាន់ដុល្លារម្តងហើយ។ ជាពិសេសព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAMES 2021 លើកទី៣១ នៅប្រទេសវៀតណាម និងព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAMES 202៣ លើកទី៣២ នៅកម្ពុជានោះ ទើបចង់ឲ្យ IWF ជួយផ្នែកបច្ចេកទេសច្រើនជាង ។