កីឡាករខ្សែ ប្រយុទ្ធឆ្នើមអេហ្ស៊ីប Mo Salah បានធ្វើបានកំណត់ត្រាមួយទៀត ហើយក្នុងការប្រកួតបើកឆាក ឲ្យក្រុមហង្សក្រហម Liverpool កាលពីយប់មិញតាមរយៈការ រកគ្រាប់បាល់ទី៣ ឈ្នះលើក្រុម Norwich។
គ្រាប់បាល់នៅនាទីទី៧៤ ដោយកីឡាករឆ្នើម Salah រូបនេះបានធ្វើឡើង បន្ទាប់ពីគាត់ក៏បានជួយឲ្យមិត្តរួម ក្រុមរកបាន២គ្រាប់ដំបូងផងដែរ នៅក្នុងការប្រកួតដដែលនេះហើយគ្រាប់បាល់ទី៣នេះ គឺជាការស៊ុតបាល់ចេញពីជើងឆ្វេងយ៉ាងស្អាត នៅមុំខាងលើបំផុតធ្វើឲ្យ អ្នកចាំទីរបស់ Norwich កីឡាករ Tim Krul មិនអាចធ្វើអ្វីបានឡើយ ។
គិតមកដល់ពេលនេះ កីឡាករ Salah រូបនេះបានធ្វើបានកំណត់ត្រាមួយទៀត គឺជាការរកគ្រាប់បាល់បានដំបូងជាប់ នៃការប្រកួតបើករដូវកាលចំនួន៥ រដូវកាលមកហើយ និងមិន ដែលមានកីឡាករណាធ្វើបានដូច គាត់នោះឡើយ៕
ប្រែសម្រួល៖ស៊ុនលី