លោក Stuart Pearce ជំនួយការអ្នកចាត់ការក្លឹប West Ham United បាននិយាយត្រង់ៗទៅកាន់សារព័ត៌មាន talkSPORT កាលពីម្សិលមិញនេះថា ក្លឹបរបស់លោកចង់បានខ្សែបម្រើ Jesse Lingard ពីក្លឹប Manchester United ។
លោក Pearce បាននិយាយថា៖” យើងចង់បាន Lingard មកចូលរួមលេងជាមួយយើង។ នេះជារឿងសម្ងាត់ដែលម្នាក់ៗសុទ្ធតែដឹងអស់ហើយ។ គេធ្វើបានល្អជាមួយយើងណាស់កាលពីរដូវកាលកន្លងទៅនេះ។ និយាយទៅឥឡូវនេះសេចក្ដីសម្រេចទាំងអស់គឺស្ថិតនៅលើ Man Utd ទេព្រោះគេនៅមានកុងត្រាជាមួយក្លឹបមួយហ្នឹង “។
លោកបានបន្ថែមថា៖” និយាយទៅគ្មានអីលាក់បាំងទេ យើងចង់បានគេណាស់។ គេជាកីឡាករដ៏អស្ចារ្យមួយសម្រាប់យើង គេលេងត្រូវគ្នាល្អណាស់ជាមួយក្រុមយើង ហើយកីឡាកររបស់យើងសុទ្ធតែចូលចិត្តគេណាស់។ សមត្ថភាពគេបង្ហាញយ៉ាងច្បាស់កាលពីឆ្នាំមុន ដែលផ្ដល់ជាជម្រើសមួយសម្រាប់ក្រុមយើង។ អ្នកមិនដឹងទេ នៅក្នុងពេលគេហាក់បីដូចជាកំពុងខិតខំស្វះស្វែងចង់បានតំណែងណាមួយក្នុងក្រុម Man Utd មួយនេះ “។
សូមរំលឹកផងដែរថា Lingard ត្រូវបាន West Ham ចាប់ចិត្តចង់បានរហូតមក ក្រោយកីឡាករនេះបានទៅលេងឲ្យក្នុងលក្ខខណ្ឌខ្ចីជើងម្ដងកាលរដូវកាលឆ្នាំ២០២០/២១កន្លងទៅនេះ ដោយចូលរួមលេងបាន ១៦ប្រកួត និងរកគ្រាប់ ៩គ្រាប់។ កីឡាករនេះនឹងដាច់កុងត្រាជាមួយ Man Utd នៅឆ្នាំ២០២២ខាងមុខ៕
ប្រភព៖http://sabay