កីឡា

ផ្លូវការ៖ Abraham ផ្ទេរទៅ Roma តម្លៃខ្លួន៣៤លានផោន

យោងតាមការចេញផ្សាយរបស់ ទូរទស្សន៍ BBC នៅថ្ងៃអង្គារនេះបានអះអាងថា ទីបំផុតការចុះកុងត្រាគ្នា រវាងក្លឹបអ៊ីតាលី Roma ជាមួយនឹងកីឡាករខ្សែប្រយុទ្ធអង់គ្លេស Tammy Abraham ត្រូវបានធ្វើឡើងជាផ្លូវការក្នងតម្លៃខ្លួន ប្រមាណជា៣៤លានផោន ពីក្លឹបតោខៀវ Chelsea។

កីឡាករAbraham រូបនេះ ក៏មានឈ្មោះជាកីឡាករខ្សែប្រយុទ្ ធដែលរកគ្រាប់បាល់ច្រើន ជាងគេបំផុត របស់ក្លឹបតោខៀវ Chelsea ផងដែរកាលពីរដូវកាលមុន និងបានសម្រេចចិត្តមកចូលរួម ជាមួយនឹង Roma ជាមួយនឹងអតីតគ្រូបង្វឹក របស់ក្លឹបគឺលោក Jose Mourinho។

កុងត្រាដែលមានរយៈពេល៥ឆ្នាំត្រូវបានផ្តល់ឲ្យ Abraham វ័យ២៣ឆ្នាំរូបនេះហើយជាមួយនឹងលក្ខខណ្ឌមួយទៀត ប្រសិនបើតោខៀវ Chelsea ទិញវិញក្នុងតម្លៃ យ៉ាងហោចណាស់៦៨លានផោន។

Abraham មុនបង្ហាញខ្លួនឲ្យឈុតធំរបស់Chelsea ក៏ធ្លាប់ចូលរួមជាមួយនឹងក្លឹបផ្សេងទៀតជាច្រើន ក្នុងលក្ខខណ្ឌខ្ចីជើងផងដែរដូចជា Bristol City, Swansea City និង Aston Villa ផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top