The Goal នៅថ្ងៃបានចេញផ្សាយថា កីឡាករ ខ្សែប្រយុទ្ធ Harry Kane ទីបំផុត គឺបានវិលត្រឡប់មកធ្វើការ ចូលរួមហ្វឹកហាត់វិញហើយ ជាមួយនឹងក្លឹបមាន់ខ្នាយមាស Spurs ជាមួយនឹងគ្រូបង្វឹកថ្មី ជាលើកដំបូង គឺលោក Nuno បន្ទាប់ពីព័ត៌មានចចាមអារ៉ាម នៅតែបានបន្តរវាងក្រុម Man City ជាមួយនឹងកីឡាកររូបនេះ ។
កីឡាករវ័យ២៨ ឆ្នាំរូបនេះ ត្រូវបានគេជឿជាក់ថា នៅតែបន្តមានអារម្មណ៍សំពាធផ្លូវចិត្ត នៅឡើយសម្រាប់ការដោះដូរ នៅរដូវក្តៅនេះ ជាមួយនឹងសំណួរ ដែលមិនចប់ចេះ ហើយថា គាត់នឹងអាច ផ្ទេរចាកចេញទៅចូលរួម ជាមួយនឹង Man City ឬយ៉ាងណានៅរដូវក្តៅនេះ។
គួរឲ្យដឹងដែរថា ចាប់តាំងតែពីបានបញ្ចប់ទៅ នៃព្រឹត្តិការណ៍ពានរង្វាន់អ៊ឺរ៉ូ ឆ្នាំ២០២០ មកកីឡាករអង់គ្លេសរូបនេះ មិនទាន់បានវិលត្រឡប់មកធ្វើការ ហ្វឹកហាត់វិញ នៅឡើយទេ ដោយមានព័ត៌មាន ជាច្រើនបានអះអាងថា Kane វ័យ២៨ឆ្នាំរូបនេះ កំពុងដាក់សំពាធឲ្យ Spurs ទទួលយកសំណើររបស់ Man City ដើម្បីធ្វើការចាកចេញ ៕
ប្រែសម្រួល៖ស៊ុនលី