កីឡា

CR7 បដិសេធព័ត៌មាន ចចាមអារ៉ាម អំពីការផ្ទេរត្រឡប់ ទៅ Real Madrid វិញ

អតីតកីឡាករខ្សែប្រយុទ្ធឆ្នើម របស់ក្លឹបយក្សអេស្បាញ Real Madrid កីឡាករ Cristiano Ronaldo ដែលតែងតែមានដំណឹង អំពីការផ្ទេរចេញទៅចូលរួម ជាមួយនឹងក្លឹប ដើមវិញនោះនៅរដូវក្តៅនេះ បានចេញមកធ្វើការបដិសេធមិនទទួលយកឡើយ ហើយថែមទាំងបានស្តីបន្ទោស ក្រុមអ្នកកាសែតផងដែរ។

កីឡាករ CR7 បានបដិសេធថាគាត់នឹង មិនត្រឡប់ទៅ Real Madrid វិញនោះទេហើយហៅព័ត៌មានទាំងនេះថា មិនបានផ្តល់ការគោរពចំពោះគាត់និងក្លឹបឡើយឬ Disrespctful ទោះបីជាជាក់ស្តែង កុងត្រារបស់គាត់ជាមួយនឹង Juventus នៅសល់តែ១ឆ្នាំទៀតក្តី ទាំងដែលកុងត្រាថ្មីនៅមិនទាន់ បានចាប់ផ្តើមចរចានៅឡើយ។

គួរឲ្យដឹងដែរថាក្រៅតែក្លឹបដើម Real Madrid ហើយនោះ CR7 ក៏តែងតែត្រូវបានគេចុះផ្សាយថា នឹងអាចវិលត្រឡប់ទៅក្លឹបចាស់ Man UTD ឬមេឃខៀវ Man City ជាពិសេស ជាមួយនឹងក្លឹបអ្នកបារាំង PSG ផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top