Romelu Lukaku នឹងពាក់លេខ៩ ដែលជាលេខក្ដៅក្នុងក្លឹប Chelsea បន្ទាប់ពីក្លាយជាកីឡាករផ្លូវការ របស់ក្លឹប ហើយគេចង់បង្ហាញខ្លួនលេងឆាប់ៗ។
កីឡាករដែលមានតម្លៃខ្លួន៩៧,៥លានផោន ផ្លាស់ពីក្លឹប Inter Milan ត្រូវបានក្លឹបទុកចិត្ត ឲ្យលេខ៩ ដែលអតីតកីឡាករ មុនៗដូចជា Hasselbaink និង Gianluca Vialli ធ្លាប់ពាក់ជោគជ័យ។
ប៉ុន្តែលេខមួយនេះបានក្លាយជាលេខក្ដៅ នៅរយៈកាលចុងក្រោយ ដោយខ្សែប្រយុទ្ធមួយ ចំនួនដូចជា Fernando Torres, Crespo, Alvaro Morata និង Gonzalo Higuain ទទួលយកវាហើយមិន ជោគជ័យជាមួយក្លឹប។
ក្នុងសន្និសីទកាសែតកីឡាករវ័យ ២៨ឆ្នាំបាននិយាយថា គេទទួលបានលេខ៩ និងសប្បាយចិត្តខ្លាំងណាស់ ហើយសំណាងដែលបាន មកដល់ក្នុងពេលនេះ។ វាពិតជាល្អដែលបានត្រឡប់មកវិញ។ ជាកីឡាករបាល់ទាត់ម្នាក់ អ្នកត្រូវតែប្រយុទ្ធដើម្បីសម្រេចគោលដៅ សុបិន្តរបស់អ្នក៕