កីឡា

បង្ហាញ​មុខ​កីឡាករ ៥​នាក់ PSG គ្រោង​លក់​ ចេញ​ឲ្យ​បាន​មុន​ ទីផ្សារ​ដោះដូរ​កីឡាបិទ

ក្លឹប Paris Saint-Germain បាន​នាំ​ចូល​កីឡាករ​ ចំណូល​ថ្មី​ច្រើន​មែនទែន​ សម្រាប់​រដូវ​កាល​នេះ ប៉ុន្តែ​ពួក​គេ​ចំណាយ​អស់​ត្រឹម​តែ​៧៦​លាន​អឺរ៉ូ​ប៉ុណ្ណោះ​ក្នុង​ការ​ដោះដូរ។

ក្នុង​ប្រាក់​៧៦​លាន​អឺរ៉ូ PSG​ បាន​ចំណាយ​៦០​​ លាន​អឺរ៉ូទិញ Achraf Hakimi និង​១៦​លាន​អឺរ៉ូ​ផ្សេង​ទៀត​ទិញ​ផ្ដាច់ Danilo ដែល​ពួក​គេ​​ធ្លាប់​ខ្ចី​ជើង​បាន​មួយ​​រដូវ​កាល។ ការ​មក​ដល់​របស់ Messi, Ramos, Wijnaldum និង​ Donnarumma សុទ្ធ​តែ​គ្មាន​តម្លៃ​ខ្លួន។

​​​យ៉ាងណា​ ដើម្បី​ឲ្យ​ស្រប​តាម​ច្បាប់ Financial Fair Play ក្លឹប PSG ត្រូវ​លក់​កីឡាករ​មួយ​ចំនួន​ចេញ​ខ្លះ ដើម្បី​កាត់​បន្ថយ​ការ​ ចំណាយ​របស់​ក្លឹប​ហួសប្រមាណ ។ យោង​តាម​សារព័ត៌មាន Le Parisien បាន​បង្ហាញ​កីឡាករ​៥​រូប​ដែល PSG ចង់​លក់​ចេញ​ក្នុង​រដូវ​ក្ដៅ​នេះ។

ខ្សែ​ការពារ​សញ្ជាតិ​អាល្លឺម៉ង់ Thilo Kehrer វ័យ​២៤​​ឆ្នាំ​ជា​មុខ​សញ្ញា​ត្រូវ​លក់​ចេញ ដោយ​តម្លៃ​ខ្លួន​លើ​ទីផ្សារ ​របស់​គេ​ពេល​នេះ​គឺ​២៥​លាន​អឺរ៉ូ។ ខ្សែ​បម្រើ Pablo Sarabia ដែល​ល្អ​នៅ​ជម្រើសជាតិ​អេស្ប៉ាញ ក៏​អាច​នឹង​ចេញ​ដូច​គ្នា ​​ជាមួយ​តម្លៃ​ខ្លួន ​២៥​លាន​អឺរ៉ូ ។

Julian Draxler, Rafinha និង Layvin Kurzawa ជា​កីឡាករ​៣​នាក់​ចុងក្រោយ ដែល PSG សង្ឃឹម​លក់​ចេញ​បាន​មុន​ទីផ្សាដោះដូរ​បិទ​នៅ​ថ្ងៃ​ទី ៣១ ខែ សីហា​ខាង​មុខ ៕

Most Popular

To Top