កីឡាករខ្សែបម្រើប្រយុទ្ធ Pereira វ័យ២៥ឆ្នាំ បានក្លាយទៅជាកីឡាករម្នាក់ សម្រាប់ក្លឹបបិសាចក្រហម Man UTD លក់ចេញ នៅក្នុងរដូវក្តៅនេះ ហើយជឿជាក់ថា នឹងអាចសម្រេចទៅជាផ្លូវការ នៅត្រឹមថ្ងៃចុងក្រោយ នៃពេលវេលាដោះដូរកីឡាករ។
The Goal បានសរសេរថា ក្លឹបបិសាចក្រហម Man UTD បានឈានទៅដល់ការ យល់ព្រមក្នុងការផ្តល់កិច្ចព្រមព្រៀង លក់កីឡាករ Andreas Pereira រូបនេះទៅឲ្យក្លឹប Flamengo ប៉ុន្តែក្នុងលក្ខខណ្ឌខ្ចីជើង រយៈពេលមួយរដូវកាល២០២១-២០២២ ។
ក្លឹបប្រេស៊ីល Flamengo ទោះបីជាមិនទាន់បានប្រកាសព័ត៌មាននេះ ជាផ្លុវការក្តីប៉ុន្តែ Pereira គឺត្រូវបានគេមើលឃើញថា បានអវត្តមានរួចទៅហើយ ក្នុងការប្រកួតមិត្តភាព ជាមួយនឹង Burnley កាលពីថ្ងៃអង្គារខណៈដែលប្រភពដដែល បានអះអាងថា កីឡាករផ្ទាល់ក៏កំពុងទន្ទឹងការផ្ទេរនេះ ឲ្យមកដល់ក្នុងពេលឆាប់ៗដែរ ដើម្បីធានាដល់តំណែង របស់ខ្លួននៅជម្រើសជាតិ ៕
ប្រែសម្រួល៖ស៊ុនលី