កីឡា

អ្នកប្រណាំង កង់កម្ពុជា៣​រូប​ បន្តចូលរួមប្រកួត Europe Tour កម្រិត២.២នៅប៉ូឡូញ

ភ្នំពេញ ៖ អគ្គលេខាធិការកីឡា ទោចក្រយានកម្ពុជា លោកនូ ចំរើន បានឲ្យដឹងថា អ្នកប្រណាំងកង់គួកកម្ពុជា ៣រូប ដែលកំពុងតែបោះ
ជម្រំហ្វឹកហាត់ នៅប្រទេសបារាំងនោះ បានបន្តចូលរួមប្រកួត នៅប្រទេសប៉ូឡូញ ក្នុងព្រឹត្តិការណ៍ ដែលមានឈ្មោះថា CCC Tour Grody Piastowskie UCI Europe Tour កម្រិត២.២នៅប៉ូឡូញ ។

ការប្រកួតដែលមានរយៈពេល៤ថ្ងៃនោះ គឺពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ សីហា ឆ្នាំ២០២១នេះ ។ កីឡាករតាំង៣រូបនោះ មានគឹម ចាន់ធូ
សាន ណាម៉ា និង កីឡាករសាន ណាម៉ាវ ។ នេះជាលើកទី៤ ហើយដែលកីឡាករកង់គួកកម្ពុជា ចូលរួមប្រកួតក្របខ័ណ្ឌ Europe Tour បន្ទាប់
ពីពួកគេហ្វឹកហាត់ រយៈពេលជាង២ខែ នៅប្រទេសបារាំងនោះ ។

លោកអគ្គលេខាធិការរូបនេះ បានចាត់ទុកថា នេះជាឧិកាស ល្អសម្រាប់កីឡាករ ប្រណាំងកង់កម្ពុជា ក្នុងការដកស្រង់ នូវបច្ចេកទេស
បន្តាប់ពីហ្វឹកហាត់ ជាមួយសមាគមទោចក្រយានកម្ពុជា Cambodia Cycling Academy នៅប្រទេសបារាំង ។ ការហកវឹកហាត់នៅប្រទេសបារាំង
នេះបានទទួលការជ្រោមជ្រែង ពីលោកប្រធានសហព័ន្ធប៉ាន សូរស័ក្តិនិងការសម្របសម្រួល ពីសមាគមខ្មែរកីឡាទោចក្រយាន នៅប្រទេស
បារាំង ។

នេះជាការហ្វឹកហាត់ដើម្បីពង្រឹងកម្លាំង និង បង្កើនសមត្ថភាពបច្ចេកទេស ដើម្បីត្រៀមស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម
និងលើកទី៣២ឆ្នាំ២០២៣ ពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ៕

Most Popular

To Top