កីឡា

Man City នឹងអនុញ្ញាតិឲ្យ Laporte ចាកចេញក្នុងតម្លៃខ្លួន ៦០លានផោន

នៅសប្តាហ៍នេះយោងតាមការចេញផ្សាយរបស់ Daily Mail បានឲ្យដឹងថា ក្លឹបមេឃខៀវ Man City បានបញ្ជាក់អំ ពីតម្លៃខ្លួនរបស់កីឡាករ
ខ្សែការពារ Aymeric Laporte ហើយក្នុងពេលដែលកីឡាកររូបនេះ ត្រូវបានគេជឿជាក់ថាមិនសូវជាសប្បាយចិត្ត ក្នុងការបន្តរស់នៅទីនេះឡើយ។

ក្លឹបដែលកំពុងមានព័ត៌មានអំពីការចង់បាន កីឡាករ Laporte នោះមានដូចជា ក្លឹបយក្សអេស្បាញ Real Madrid និងក្លឹបយក្សអ៊ីតាលី Juventusផងដែរប៉ុន្តែជឿជាក់ថា នឹងចាំបាច់ចំណាយលុយយ៉ាងហោចណាស់ ៦០លានផោនដើម្បីអាចយកកីឡាកររូបនេះ ចេញពីអង់គ្លេសបាន។

Laporte ពីកីឡាករដែលស្ថិតនៅលំដាប់ខ្សែការពារពិភពលោក ប៉ុន្តែបែរជាធ្លាក់មកត្រឹមជម្រើសទី៣ សម្រាប់ក្រុមទៅវិញកាលពីរដូវកាលមុនគឺក្រោមកីឡាករ Ruben Dias និងកីឡាករ John Stones ថែមទៀតផងដែលវារឹតតែធ្វើឲ្យភ្នាក់ងារ កីឡាករនិងកីឡាករផ្ទាល់មិនសប្បាយចិត្តឡើយចំពោះរឿងនេះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top