តារាឆ្នើមពានរង្វាន់ពិភពលោក Mbappe មកដល់ពេលនេះមានកុងត្រា ដែលជិតនឹងផុតសុពលភាព ទៅហើយនៅត្រឹមរដូវក្តៅ ឆ្នាំក្រោយហើយជឿជាក់ថា ក្លឹបយក្សអេស្បាញ Real Madrid នឹងត្រូវបំបែកធនាគារ ដើម្បីយកលុយមកចាយ លើកីឡាកររូបនេះ ឲ្យបានមុនចុងខែសីហានេះហើយ។
The Goal បានសរសេរថាក្លឹប Real Madrid មកដល់សប្តាហ៍នេះគឺបានដាក់ ពាក្យស្នើសុំជាផ្លូវការហើយដើម្បី សុំចរចាជាមួយនឹងក្លឹប PSG ក្នុងការនាំយកកំពូល ខ្សែប្រយុទ្ធវ័យក្មេង Mbappe មកកាន់ទឹកដីអេស្បាញ ឲ្យបាននៅក្នុងរដូវក្តៅនេះ។

Real Madrid មានទំនុកចិត្តខ្លាំងថា នឹងអាចធ្វើបានសម្រេចចិត្តនូវកុងត្រាជាមួយនឹង Mbappe ក្នុងរយៈពេលយ៉ាងយូរសប្តាហ៍ ក្រោយនេះពីព្រោះជឿជាក់ថាកីឡាករនឹងមិនបន្តកុងត្រាថ្មី ជាមួយនឹង PSG ឡើយ៕
ប្រែសម្រួល៖ស៊ុនលី
