កីឡា

Richarlison អាចជំនួស Mbappe នៅ PSG

The Goal ចេញផ្សាយនៅថ្ងៃនេះ​ បានឲ្យដឹងថាកីឡាករ ខ្សែប្រយុទ្ធរបស់ក្លឹប Everton ម្នាក់នឹងអាចក្លាយទៅជាដំណោះស្រាយថ្មី សម្រាប់ក្លឹបយក្សបារាំង PSG ប្រសិនបើក្លឹបពិត ជានឹងត្រូវបាត់បង់កីឡាករ Mbappe ទៅឲ្យ Real Madrid មែននោះ។

កីឡាករ Richarlison ត្រូវបានគេមើលឃើញថា បានក្លាយទៅជាកីឡាករនាំមុខគេ សម្រាប់ជំនួសតំណែងរបស់ខ្សែ ប្រយុទ្ធបារាំង Mbappe រូបនេះដែល ត្រូវបានសារព័ត៌មានចេញផ្សាយ ព្រោងព្រាតហើយថា នឹងអាចចាកចេញទៅ កាន់ក្លឹប Real Madrid នៅក្នុងសប្តាហ៍នេះ ឬដើមសប្តាហ៍ក្រោយ ។

កីឡាករខ្សែប្រយុទ្ធប្រេស៊ីលរូបនេះ បានបង្ហាញស្នាដៃ និងទំរង់លេងយ៉ាងអស្ចារ្យទាំងនៅក្លឹប Everton និងក្រុមជម្រើសជាតិ ក្នុងពានរង្វាន់ Copa America និងព្រឹត្តិការណ៍អូឡាំពិកនៅជប៉ុន នាពេលកន្លងមកផងដែរ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top