កីឡា

Richarlison បង្ហាញខ្លួនដំបូងនៅ Champions League រកបាន២គ្រាប់

ទីបំផុតក្តីស្រម៉ៃ ក្នុងការបង្ហាញខ្លួននៅក្នុងពានរង្វាន់ Champions League របស់កីឡាករ Richarlison បានសម្រេចហើយជាមួយ នឹងក្រុមមាន់ខ្នាយមាស Spurs ដោយក្នុងនោះកីឡាករផ្ទាល់ អាចរកបាន ដល់ទៅ២គ្រាប់ ម្នាក់ឯងទៀតផងដែរ។

លទ្ធផល២ទល់នឹង០ ជាមួយនឹងក្រុមបារាំង Marseille កាលពីយប់ម្សិលមិញនេះបានធ្វើឲ្យ Richarlison មិនត្រឹមតែបំពេញក្តីសុបិន្តរបស់ខ្លួនទេ និងជាជ័យជំនះដំបូងរបស់ Spurs នៅក្នុងពានរង្វាន់ធំជាងគេបំផុតរបស់អឺរ៉ុប រដូវកាលនេះផងដែរ។

Spurs នឹងត្រូវប្រកួតសំខាន់ៗចំនួន៣ នៅក្នុងខែនេះមុនពេលដែលក្រុមកីឡាករ ត្រូវសម្រាកពីក្រុមទៅជួយការងារ ជម្រើសជាតិហើយ នៅថ្ងៃសៅរ៍សប្តាហ៍នេះផងដែរ Spurs នឹងត្រូវជួបជាមួយនឹង ក្រុមខ្លាំងមេឃខៀវ Man City ផងដែរ ៕

ប្រែសម្រួល៖ ស៊ុន លី

Most Popular

To Top