កីឡា

Richarlison៖ គ្រប់គ្នាខ្លាច សូម្បីនិយាយលេងសើច ជាមួយនឹងលោក Conte

កីឡាករខ្សែប្រយុទ្ធប្រេស៊ីល Richarlison នៅថ្ងៃនេះបានធ្វើការសារភាពនូវរឿងមួយ ដែលក្រុមកីឡាករនៅ ក្នុងក្រុម Spurs ទាំងអស់ភាគច្រើនគឺមិនហ៊ានលេងសើច ជាមួយនឹងគ្រូបង្វឹកលោក Antonio Conte នោះឡើយ។

Richarlison បានធ្វើការលើកឡើង អំពីហេតុការណ៍ប្រឈមមុខដាក់គ្នារវាងលោក Conte និងលោក Tuchel ក្រោយលទ្ធផលនៃការប្រកួតដ៏តានតឹង២ទល់នឹង២ កាលពីដើមរដូវកាលកន្លងមក។

កីឡាករប្រេស៊ីលរូបនេះបាននិយាយបែបនេះថា ៖វាគឺជារឿងគួរឲ្យរីករាយ និងចង់និយាយពិភាក្សាគ្នាណាស់ មែនទេប៉ុន្តែគ្មានអ្នកណាម្នាក់ហ៊ាននិយាយបកស្រាយ អំពីព្រឹត្តិការណ៍នេះនៅក្នុងបន្ទប់ផ្លាស់ប្តូរ សម្លៀកបំពាក់ឡើយដោយគ្រាន់បាន ត្រឹមមើលវិដេអូឡើងវិញប៉ុណ្ណោះហើយក៏គ្មានអ្នកណាម្នាក់ ហ៊ានលើកយករឿងនេះមកនិយាយឡើងវិញ ឬនិយាយរឿងកំប្លែងផ្សេងជាមួយនឹងលោក Conte នោះដែរ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top