កីឡា

Man UTD ចាប់អារម្មណ៍កុងត្រា របស់ Richarlison

ក្លឹបយក្សបិសាចក្រហម Man UTD នៅសប្តាហ៍នេះត្រូវបាន The Goal ចេញផ្សាយថា កំពុងតែចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើសមត្ថភាពរបស់កីឡាករ ខ្សែប្រយុទ្ធប្រេស៊ីល Richarlison ខណៈដែលក្លឹបកំពុងបន្តពង្រឹងសមត្ថភាព ប្រយុទ្ធរបស់ខ្លួនបន្ថែមទៀតនោះ។

ក្រុមរបស់លោកគ្រូបង្វឹកលោក Ralf Rangnick ហាក់មិនសូវទទួលបាន លទ្ធផលល្អឡើយ ជាពិសេសនៅក្នុងតំបន់ ប្រយុទ្ធជួរមុខរបស់ខ្លួន ដោយក្នុងនោះគេសង្គេតឃើញ មានកីឡាករ Cristiano Ronaldo ប៉ុណ្ណោះ ដែលអាចរកគ្រាប់បាល់បាន ក្រៅពីនេះគឺមានតែកីឡាករ ខ្សែបម្រើប្រយុទ្ធជាដើមប៉ុណ្ណោះ។

គេជឿជាក់ថាចំពោះកីឡាករវិញ គឺប្រាកដជានឹងសម្រេចចិត្ត លឿនជាមិនខាន ពីព្រោះថាបច្ចុប្បន្ន Everton កំពុងស្ថិតនៅបាតតារាងក្បែរ ទៅនឹងតំបន់ដែលត្រូវបានគេ កាត់ចោលទៅរដូវកាលក្រោយទៅហើយ។

បច្ចុប្បន្នខ្សែប្រយុទ្ធរបស់ Man UTD ដូចជា CR7 ជាដើមនឹងមិនអាចបន្តលេង ជាមួយនឹងក្លឹបបានច្រើន រដូវកាលទៀតនោះទេខណៈដែល Cavani ក៏នឹងត្រូវចាកចេញដូចគ្នា ដូច្នេះខ្សែប្រយុទ្ធចំណូលថ្មី ពិតជាចាំបាច់បំផុត សម្រាប់ក្លឹបនាពេលបច្ចុប្បន្ននេះ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top