កីឡា

Arsenal ត្រៀមតម្លើង ប្រាក់ខែឲ្យ Saka

កីឡាករឆ្នើម វ័យ២០ឆ្នាំ Bukayo Saka បច្ចុប្បន្ន បើទោះបីជាស្ថិតនៅក្នុងតំណែង ជាកីឡាករប្រយុទ្ធជួរមុខ របស់ក្លឹបកាំភ្លើងធំ Arsenal ក្តីប៉ុន្តែគាត់បានទទួលប្រាក់កម្រៃ ត្រឹមតែ៣ម៉ឺនផោន ក្នុងមួយសប្តាហ៍ប៉ុណ្ណោះ គឺស្ថិតនៅក្នុងចំណោមកីឡាករ ដែលទទួលបានប្រាក់កម្រៃតិច ជាងគេបំផុតរបស់ក្លឹប នៅឡើយ ។

ទោះពីជាយ៉ាងណាក្តី មកដល់ពេលនេះ ក្លឹបកំពុងបានត្រៀម ខ្លួន រួចរាល់ហើយដើម្បីអាចផ្តល់កុងត្រាថ្មី ជូនកីឡាករអង់គ្លេស វ័យក្មេងរូបនេះ ដើម្បីបញ្ចៀសការសម្រេចចិត្តចាកចេញ របស់កីឡាករនារដូវក្តៅ ខាងមុខហើយជឿជាក់ថា នឹងអាចមានតម្លៃថ្មីប្រមាណជា ១២៥០០០ផោនក្នុងមួយសប្តាហ៍ ។

ការបង្កើនប្រាក់កម្រៃ ក្នុងចំនួនដ៏ច្រើនសន្ធឹកនេះ បានធ្វើឡើង ដើម្បីបញ្ជាក់អំពីភាពសំខាន់ របស់កីឡាកររូបនេះ ចំពោះក្លឹបជាពិសេស ចំពោះការដឹកនាំ របស់លោក Mikel Arteta ហើយជឿជាក់ថា ការចុះហត្ថលេខានឹងធ្វើឡើង ក្នុងពេលឆាប់ៗនេះ។

គួរឲ្យដឹងដែរថា កុងត្រាបច្ចុប្បន្ននេះ គឺត្រូវបានចុះហត្ថលេខាតាំងតែ ពីពេល២០ខែមុនមកម្ល៉េះ ហើយបច្ចុប្បន្នមានសុពលភាព ត្រឹមតែ២ឆ្នាំទៀតប៉ុណ្ណោះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top