កីឡា

ប៉ទុយហ្គាល់អវត្តមាន កីឡាករខ្សែការពារឆ្នើំមៗ ជាច្រើននាក់វគ្គ Play-off ពានពិភពលោក

ការប្រកួតទល់ទៅនឹងប្រទេសតួកគី ក្រុមជម្រើសជាតិប៉ទុយហ្គាល់ក្នុងវគ្គ Play-off នឹងត្រូវអវត្តមានកីឡាករខ្សែការពារដ៏សំខាន់ៗ នៅឈុតធំក្រោយពេលដែលRubin Dias របួសផងនិង Pepe បានធ្វើតេស្តវិជ្ជមានកូវីដរួចមកផង។

ដំណឹងនេះបានធ្វើឲ្យមានភាពភ្ញាក់ផ្អើល យ៉ាងខ្លាំងសម្រាប់អ្នកគាំទ្រជម្រើសជាតិ និងជាពិសេសចំពោះកីឡាករសំខាន់ៗផ្សេងទៀតដូចជា Cristiano Ronaldo ផងដើម្បីសង្ឃឹមបានថា នឹងអាចឆ្លងផុតវគ្គនេះឡើងទៅវគ្គបន្ត។

គួរឲ្យដឹងដែរថាការប្រកួតពានរង្វាន់ ពិភពលោកលើកនេះគឺជាការ ប្រកួតចុងក្រោយរបស់កំពូលកីឡាករ Cristiano Ronaldo ទៅហើយពីព្រោះថា វ័យកាន់តែចំនាស់របស់គាត់ហើយទំរង់ លេងដែលមិនល្អដូចកាលពីមុនផងនោះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top