ភ្នំពេញ ៖ មន្ត្រី៣រូបរបស់សហព័ន្ធកីឡា លើកទម្ងន់កម្ពុជា បានចូលរួមមហាសន្និបាត របស់សហព័ន្ធ កីឡាលើកទម្ងន់ អន្តរជាតិ (IWF) នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ តាមរយៈ Zoom នៅទីក្រុងដូហា ប្រទេសកាតាតំណាង ឲ្យលោកវ៉ាត់ ចំរើន ប្រធានសហព័ន្ធកីឡា លើកទម្ងន់កម្ពុជា ។


លោក សំ សុខយី អគ្គលេខាធិការសហព័ន្ធកីឡា លើកទម្ងន់កម្ពុជា បានមានប្រសាសន៍ តាមអនឡាញថា មហាសន្និបាតលើនេះ មានប្រទេសជាង១០០ចូលរួមផ្ទាល់ ចំណែកកម្ពុជាវិញ្ញសូមប្រជុំតាមZoom រូបលោកតំណាងឲ្យ លោកវ៉ាត់ ចំរើន ប្រធានសហព័ន្ធកីឡា លើកទម្ងន់កម្ពុជា និងលោក អ៊ិត ហ៊ុនលី មន្រ្តីទំនាក់ទំនងអន្តរជាតិ ដោយកិច្ចប្រជុំនេះ បានធ្វើការកែទម្រង់ច្បាប់ ជាច្រើននៃសហព័ន្ធកីឡា លើកទម្ងន់អន្តរជាតិ (IWF)។


លោកបានបន្តថា ហើយលោកក៏បាន ចូលរួមបោះឆ្នោត ច្បាប់ថ្មីមួយចំនួនជាមួយប្រទេសផ្សេងៗ លើពិភពលោកក្នុងនោះ មានប្រទេសចំនួន៤៥ បោះឆ្នោតតាមអនឡាញ។ កន្លងមកសហព័ន្ធកីឡាលើក ទម្ងន់អន្តរជាតិ (IWF)តាក់តែងច្បាប់សម្រាប់តែអាមេរិក ដូច្នេះប្រទេសជាច្រើន សូមឲ្យកែតម្រូវទំាងអឺរ៉ុប និងអាស៊ី ដើម្បីឲ្យទ្វីបទំាងអស់ ទទួលយកបាន ។
យើងធ្លាប់បានជួបប្រជុំ ប្រទេស១១ ជាមួយអគ្គលេខាធិការ សហព័ន្ធកីឡាលើក ទម្ងន់អន្តរជាតិ (IWF) ជំរុញឲ្យព្រឹត្តិការណ៍ ការប្រកួត កីឡា SEA GAMES 2023 លើកទី៣២ នៅកម្ពុជា ឲ្យមានភាពល្អប្រសើរឡើង ។ សហព័ន្ធកីឡា លើក ទម្ងន់អន្តរជាតិ (IWF) ធ្លាប់ជួយឧបត្ថម្ភ សម្ភារៈមួយចំនួន ដែលមានតថ្លៃចំនួន ៦ពាន់ដុល្លារម្តង ហើយជាពិសេសព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAMES 2021 លើកទី៣១ នៅប្រទេសវៀតណាម ។



លោកបន្ថែមទៀតថា លោកសូមថ្លែងអំណរដល់រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ប្រធាន គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ដែលបានអនុញ្ញាតឲ្យសហព័ន្ធកីឡា លើកទម្ងន់កម្ពុជា ដំណើរការនៅកម្ពុជា គិតត្រឹមនេះ មានរយៈពេល ៣ឆ្នាំហើយ និងអរគុណដល់ប្រធាន មជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡា ដែលបានអនុញ្ញាតឲ្យក្រុម កីឡាករ-កីឡាការិនី លើកទម្ងន់ចូលរួមជាមួយ ក្រុមជម្រើសជាតិឆ្នាំនេះ ៕ដោយ៖លី ភីលីព
