អតីតកីឡាករខ្សែប្រយុទ្ធ របស់ក្លឹបតោខៀវ Chelsea និងបច្ចុប្បន្នជាកីឡាករ របស់ក្លឹបកាំភ្លើងធំ Arsenal កីឡាករ Willian ដែលបច្ចុប្បន្ននៅសល់កុងត្រា ចាស់ត្រឹមតែ ១ឆ្នាំទៀតប៉ុណ្ណោះនោះ បានសម្រេចចិត្តផ្តាច់កុងត្រា ជាមួយនឹងគ្នាហើយ ដើម្បីអាចចូលរួមជា មួយនឹងក្លឹបថ្មី។
The Goal ចេញផ្សាយ ថា Willian បានសម្រេចចិត្ត ក្នុងការផ្តាច់កុងត្រាចោល និងព្រមព្រៀងកុងត្រាថ្មី ជាមួយនឹងក្លឹប Corinthians ដែលខ្លួនធ្លាប់មានវត្តមានលេងតាំង តែពីនៅវ័យក្មេងហើយកីឡាករ វ័យ៣៣ឆ្នាំរូបនេះ នឹងអាចផ្ទេរទៅនៅចុងម៉ោង នៃរដូវកាលដោះដូរលើកនេះ។
Willian វ័យ៣៣ឆ្នាំរូបនេះ បានចុះកុងត្រា រយៈពេល៣ឆ្នាំជាមួយនឹង Arsenal ក្នុងនាមជាកីឡាករគ្មាន តម្លៃខ្លួនពីក្លឹប Chelsea ប៉ុន្តែមិនអាចជួយឲ្យទំរង់លេង របស់ក្លឹប បានល្អ ប្រសើរជាងនេះឡើយ គឺត្រឹមបានបង្ហាញខ្លួន៣៨ដង និងរកបានគ្រាប់បាល់តែ ១គ្រាប់ប៉ុណ្ណោះនៅ Emirates ៕
ប្រែសម្រួល៖ស៊ុនលី
