កីឡា

Real Madrid ងាកមកចរចាយក Camavinga វិញនៅនាទីចុងក្រោយ

កីឡាករវ័យក្មេងបារាំង Camavinga បានក្លាយទៅជាកីឡាករគោលដៅ ជំនួសឲ្យ Mbappe វិញសម្រាប់ Real Madrid ក្រោយការ ចរចាគ្នា ជាមួយនឹង PSG ហាក់ដូចជាមិនសូវ ទទួលបានលទ្ធផលល្អហើយជឿ ជាក់ថា ការដោះដូរនឹងអាចកើតឡើង នៅចុងម៉ោងនេះជាមិនខាន ។

The Goal បានចេញផ្សាយ ថា Real Madrid បានក្លាយទៅជា ក្លឹបនាំមុខគេ ដើម្បីចរចានាំយកកីឡាករ វ័យក្មេងតម្លៃខ្លួន ត្រឹមតែ៣០លានអ៊ឺរ៉ូរូប នេះចេញ ពីប្រទេសបារាំង ។

ប្រភពដដែលបាន ឲ្យដឹងទៀត ថា Real Madrid គឺបានយល់ ព្រមលើគ្រប់លក្ខខណ្ឌ កីឡាករនិងក្លឹបរួច ទៅហើយ ដើម្បីផ្ទេរកីឡាករខ្សែ ប្រយុទ្ធវ័យ ទើប១៨ឆ្នាំរូបនេះ
មកកាន់ទឹកដីអេស្បាញ ហើយរំពឹងទុកថា នឹងធ្វើឡើង ជាមួយនឹងកុងត្រា ដែលមានរយៈពេល៥ឆ្នាំ ជាមិនខាន ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top