កីឡា

Rooney រំឭក Ole ថា ឥលូវ Ronaldo មក​វិញ​ អ៊ីចឹង​រដូវ​កាល​នេះ​ត្រូវ​តែ​ឈ្នះ​ពាន

Wayne Rooney បាន​លើក​ឡើង​ថា​ លោក Ole Gunnar Solskjaer មិន​ត្រូវ​ចំណាយ​រដូវ​កាល​ដោយ​គ្មាន​​បាន​ឈ្នះ​ពាន​ទៀត​ឡើយ​នៅ Manchester United ព្រោះ​ពេល​នេះ Cristiano Ronaldo បាន​ត្រឡប់​មក​វិញ​ហើយ។

Ronaldo វ័យ​៣៦​ឆ្នាំ​បាន​ធ្វើ​តេស្ដ​សុខភាព​រួចរាល់​អស់​ហើយ​កាល​ពី​ម្សិលមិញ រង​ចាំ​​តែ​លើក​អាវ​​បង្ហាញ​ខ្លួន​ជា​ផ្លូវការ​ក្នុង​នាម​ជា​កីឡាករ United ប៉ុណ្ណោះ។ កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​​រំពឹង​នឹង​​បាន​លេង​ប្រកួត​ដំបូង​ឲ្យ​បិសាច​ក្រហម​ពេល​ប៉ះ​ជាមួយ Newcastle។

Man Utd ក្រោម​ការ​ដឹក​នាំ​របស់ Ole ចាប់​តាំង​ពី​ឆ្នាំ​២០១៨ មិន​ទាន់​ឈ្នះ​ពាន​អ្វី​មួយ​ឡើយ។ ការ​នាំ​ចូល​កីឡាករ​ថ្មី​ល្អ​ៗ​ដូច​ជា Raphael Varance, Jadon Sancho និង Ronaldo អ្នក​ចាត់​ការ Rooney សង្ឃឹម​ថា រដូវ​កាល​នេះ Ole នឹង​ជួយ​ក្រុម​រក​ពាន​រង្វាន់​បាន។

និយាយ​ប្រាប់​ The Guardian លោក Rooney បាន​និយាយ​ថា Ole ដឹង​ច្បាស់​​ថា ​ពេល​នេះ​គេ​កំពុង​នៅ​ទីតាំង​មួយ​​ដែល​ចាប់​ផ្ដើម​ឈ្នះ​ពាន​ធំ​ៗ ជាមួយ​កីឡាករ​ដែល​គេ​បាន​នាំ​ចូល។ Ronaldo នៅ​តែ​ជា​កីឡាករ​ល្អ​ជាង​គេ​ម្នាក់​ក្នុង​លោក៕ ​​​

Most Popular

To Top