កីឡាករខ្សែបម្រើ ស៊ុយអែត Granit Xhaka ត្រូវបានគេធ្វើតេស្តរកឃើញវិជ្ជមានកូវីដ កាលពីថ្ងៃពុធម្សិលមិញនេះ មុនពេលដែល
គាត់ត្រូវត្រៀម ប្រកួតឲ្យក្រុមជម្រើសជាតិប៉ះនឹងក្រុមក្រិក។
ការប្រកាសដែលត្រូវបានធ្វើឡើង ដោយសហព័ន្ធបាល់ទាត់របស់ប្រទេសស៊ុយអែតហើយ កីឡាកររូបនេះក៏ត្រូវបានដកឈ្មោះ ចេញពីបញ្ជី
កីឡាករដែលត្រូវប្រកួតប៉ះ ជាមួយនឹងក្រិកផងដែរ បន្ទាប់ពី បានចេញរោគសញ្ញាមួយថ្ងៃមុនការប្រកួត។
ការធ្វើតេស្តដោយឧបករណ៍ PCR Test បានបង្ហាញលទ្ធផលយ៉ាងច្បាស់ថា Xhaka មានវិជ្ជមានកូវីដហើយក្នុងនោះកីឡាករ និងសមាជិក
នៃបុគ្គិលកខាងក្រោយរបស់ ក្រុមជម្រើសជាតិមួយចំនួន ក៏កំពុងដាក់ឃុំខ្លួនឲ្យនៅដាច់ដោយឡែកផងដែររងចាំលទ្ធផល នៃការធ្វើតេស្ត៕
ប្រែសម្រួល៖ស៊ុនលី